ចាំបានទេ? រំលងប៉ុន្មានឆ្នាំ តួអង្គ ណាចា ធំពេញរូបរាងក្លាយជាស្រីស្អាតមើលសឹងមិនស្គាល់
ប្រិយមិត្តអ្នកតាមដានវិស័យភាពយន្តចិន ច្បាស់ជាមិនរំលងឡើយនូវរឿងភាគចិនបុរាណ «The Prelude of Lotus Lantern» បានចាក់ផ្សាយនៅក្នុងឆ្នាំ ២០០៩។
ក្នុងនោះរឿងភាគបុរាណនោះដែរ ក៏មានតួអង្គវ័យក្មេងសម្ដែងជា ណាចា ហើយមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនអាស៊ី បានកោតសរសើរខ្លាំងពីសមត្ថភាពរបស់នាងក្នុងការសម្ដែងរឿងបុរាណយ៉ាងជក់ចិត្តអ្នកទស្សនា។
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ន តារាសម្ដែងស្រី Song Zuer ដែលអ្នកគាំទ្រអាស៊ីស្គាល់ថាជាតួអង្គ ណាចា កាលពីក្មេងនោះ នៅពេលដែលនាងធំពេញវ័យ ក្លាយជាតារាស្រីវ័យក្មេងស្អាតទាំងសម្រស់ និង សមត្ថភាពរបស់នាង ក្នុងវិស័យកម្សាន្តចិន បន្ទាប់ពីបានបញ្ចប់ការសិក្សានៅ Beijing Film Academy។
រហូតមកដល់ពេលនេះ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ កំពុងតែទាញយកការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនដែលបានស្គាល់នាងតាំងពីក្មេង ជាមួយនឹងការបង្ហាញខ្លួនរបស់នាងរាល់កម្មវិធីកម្សាន្ត និង ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗផងដែរ៕