ជី ដេវីត បង្ហោះសារផ្អែមមុតទៅ ទេព បូព្រឹក្ស មានអីអ្នកគាំទ្រលេងពួយថាឱ្យប៉ាៗកំពុងលួងប្រពន្ធ
កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ប៉ាម៉ាក់ថ្មីថ្មោង លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយប៉ាម៉ាក់អូនតូច Albert បង្ហោះសារបណ្តាក់គ្នាលើផេកហ្វេសប៊ុករបស់ខ្លួន។
ក្នុងនោះគេឃើញលោក ជី ដេវីត បានបង្ហោះសារមុនភរិយា ដោយលោករៀបរាប់ថា ៖ «ទឹកអាចលិចកញ្ចឹង-កបងបាន តែមិនអាចលិចបេះដូងស្មោះរបស់បងចំពោះអូនទេ Tep Boprek»។
ភ្លាមនោះ ក្រោយឃើញសារខាងលើរបស់ លោក ជី ដេវីត ស្រាប់តែមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តភក្តិរបស់លោក ជី ដេវីត បានចូលទៅបញ្ចេញមតិ និង ខ្លះបានចែករំលែកថា ៖ «ទំនងលោក ធ្វើអីឱ្យប្រពន្ធខឹង បានជាបង្ហោះលួងប្រពន្ធ»។
យ៉ាងណាមិញ ក្រោយសាររបស់លោក ជី ដេវីត បានបង្ហោះហើយ រយៈពេលប្រមាណជា ១ ម៉ោងបន្ទាប់មកអ្នកនាង ទេព បូព្រឹក្ស ស្រាប់តែបង្ហោះសារលើផេកហ្វេសប៊ុករបស់ខ្លួនថា ៖ «ធ្វើអី ដឹងខ្លួនហើយ!» ហើយសាររបស់អ្នកនាង ទេព បូព្រឹក្ស នេះដែរ កាន់តែធ្វើឱ្យអ្នកគាំទ្រជឿជាក់ថា លោក ជី ដេវីត ច្បាស់ជាលួងប្រពន្ធពិតមែនហើយ៕