អាយុ ៧៦ ឆ្នាំ ម្តាយក្មេកតារាស្រី Margei គឺលោកស្រី Apasra បវរកញ្ញាចក្រវាលឆ្នាំ ១៩៦៥ សម្រស់នៅតែស្អាតគ្មានផ្ទឹម
ជឿជាក់ថាប្រិយមិត្តច្បាស់ជាស្គាស់មិនខានបវរកញ្ញចក្រវាលឆ្នាំ ១៩៦៥ លោកស្រី Apasra Hongsakula ដែលជាបវរកញ្ញាថៃដំបូងគេឈ្នះមកុដក្នុងកម្មវិធី Miss Universe។ លោកស្រី Apasra គឺជាម្តាយបង្កើតរបស់តារាចម្រៀងប្រុសជួរមុខ Pok Mindset និង ជាម្តាយកេ្មករបស់តារាស្រី Margei Rasri។
លោកស្រី Apasra ជាបវរកញ្ញាម្នាក់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានមហាជនថៃទូទាំងប្រទេសស្រឡាញ់ពេញចិត្តខ្លាំង។ បើនិយាយពីជីវិតបច្ចុប្បន្នរបស់បវរកញ្ញាឆ្នាំ ១៩៦៥ នេះវិញ លោកស្រី Apasra គឺជាសេដ្ឋិនីរស់នៅចាយជីវិតបែបអភិជន និង រាជិនីកំពូលសម្រស់ម្នាក់ផងដែរ។
ដោយឡែក បើនិយាយពីសម្រស់លោកស្រីវិញ ធ្វើឱ្យមហាជនកោតស្ញប់ស្ញែងមិនដាច់ពីមាត់ ព្រោះលោកស្រីមើលទៅមិនព្រមចាស់សោះ ហើយមានសុខភាពរឹងមាំ រាល់ពេលបង្ហោះរូបម្តងស្ទើរតែធ្វើឱ្យមហាជនមិនជឿថាលោកស្រីមានអាយុ ៧៦ ឆ្នាំឡើយ៕