(វីដេអូ) ធ្លាប់តែឃើញពាក់អាវជិតៗធ្វើម្ហូប ម្តងនេះ ស្រីផាច បង្ហោះវីដេអូពាក់អាវដៃតូចក្នុង Tiktok ផ្អើលអ្នកគាំទ្រចុចបេះដូងព្រាត
ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់ យុវតី ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយមធ្វើមាតិកាវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់ គួរឱ្យស្ងើចសរសើរបំផុត។
យ៉ាងណាមិញ ក្រៅពីចាប់អារម្មណ៍វីដេអូនៃការធ្វើម្ហូបស្រុកស្រែរបស់នាង ឃើញថា ស្រីផាច ក៏ត្រូវបានមហាជនចាប់អារម្មណ៍ពីជីវិតឯកជន និង រឿងស្នេហារបស់នាងផងដែរ ជាពិសេសរូបសម្រស់របស់នាង ពេលដែលតុបតែងខ្លួនប្លែកៗស្អាតៗម្ដងៗ។
ជាក់ស្ដែង ថ្មីៗនេះ Youtuber ធ្វើម្ហូបបែបស្រុកស្រែរូបនេះ ក៏ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញលើបណ្តាញសង្គម TikTok ផ្ទាល់របស់នាង បង្ហោះវីដេអូមួយពាក់អាវដៃតូចបង្ហាញសាច់ជាស្មាយ៉ាងស្រស់ស្អាតប្លែក ដោយធ្លាប់តែឃើញស្លៀកពាក់ជិតៗធ្វើម្ហូប ពេលដែលបញ្ចេញសាច់បែបនេះម្ដងធ្វើឱ្យអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ និង បញ្ចេញមតិសរសើរព្រាតផងដែរ៕