(វីដេអូ) ផ្ទុះចាប់អារម្មណ៍! រ៉ាប៊ី និង ប្រុសស្អាត Nick Taylor ថត Pre-Wedding ឱ្យសំអាងការ អ្នកគាំទ្រសរសើរសមគ្នាខ្លាំង
និយាយចំពោះទំនាក់ទំនងរវាងតារាចម្រៀងស្រី រ៉ាប៊ី និង លោក Nick Taylor ត្រូវបានគេចាប់អារម្មណ៍តាំងពីកីឡាករបាល់ទាត់កូនខ្មែរកាត់អាមេរិកប្រចាំក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងរូបនេះ បានលេចមុខសម្ដែងនៅក្នុង MV របស់ រ៉ាប៊ី ដែលផ្ទុះការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន។
ម្យ៉ាងវិញទៀត មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះតែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និង កន្លែងផ្សេងៗជាមួយគ្នា ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ជាក់ស្ដែង ស្របពេលមហាជនកំពុងចាប់អារម្មណ៍ចំពោះប្រុសសង្ហាស្រីស្អាតមួយគូនេះដែរ ថ្មីៗនេះ ក៏បានឃើញសកម្មភាព រ៉ាប៊ី និង Nick Taylor ថត Pre-Wedding ឱ្យសំអាងការមួយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែម មើលទៅស្រស់ស្អាតខ្លាំង ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរព្រាតថាអ្នកទាំងពីរស្រស់ស្អាតស័ក្តិសមគ្នាដូចកូនកំលោះក្រមុំត្រៀមរៀបការពិតៗអ៊ីចឹង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖