អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍! Park Bom បង្ហាញសម្រស់ជាមួយរូបភាពថ្មីៗប៉ុន្មានសន្លឹក មើលសឹងមិនស្គាល់
មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រសង្កេតឃើញថា អតីតសមាជិក 2NE1 តារាចម្រៀងស្រី Park Bom មានភាពសកម្មក្នុងបណ្ដាញសង្គមជាងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការរំភើបជាខ្លាំង ព្រោះគិតថាបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងសុខភាពរាងកាយរបស់នាងមានភាពប្រសើរជាងកាលពីមុន។
មិនសូវជាខុសគ្នាប៉ុន្មានជាងកាលពីលើកមុនៗនោះឡើយ ជាក់ស្ដែងកាលពីថ្មីៗកន្លងទៅនេះ ស្រីស្អាត Park Bom បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងបណ្ដាញសង្គម IG របស់ខ្លួនជាមួយនឹង Caption ថា ៖ «ជំរាបសួរនេះគឺ Bom» និង «Bom និង ពណ៌បៃតង» ព្រមទាំងភ្ជាប់ជាមួយនឹង Hastag នៃឈ្មោះរបស់នាងថា «Park Bom» ជាភាសាកូរ៉េ ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ភាសាអារ៉ាប់ ព្រមទាំងភាសាវៀតណាម ជាដើម។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណេត ព្រមទាំងអ្នកគាំទ្រមួយចំនួនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងស្ទីលតុបតែងខ្លួនប្លែកៗ ស្តាយថ្មីៗ ដែលមើលទៅនាងសឹងតែមិនស្គាល់។ ចង់ជ្រាបកាន់តែច្បាស់ រីករាយទស្សនារូបភាពរបស់ Park Bom ខាងក្រោម ៖