ក្តៅដូចទឹកពុះ! សុខៗផេក Miss & Mister Mohahang បង្ហោះពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ផាំងៗថាបានវាយប្រហារ អ៊ិន លក្ខិណា
នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ នេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើលទៀតហើយ ដោយនៅសុខៗស្រាប់តែគណនីហ្វេសប៊ុកផេក Miss & Mister Mohahang ដែលគេស្គាល់ថាអតីតអ្នករៀបចំកម្មវិធី Miss Grand Cambodia ឆ្នាំ ២០២០ ដល់ ២០២២ បានចេញមកបង្ហោះសារពាក់ព័ន្ធនឹងម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ ២០២២ គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Miss & Mister Mohahang បានសរសេរថា ៖ «អ្នករៀបចំ Grand Cambodia 2020/21/22 សូមនិយាយរឿងពិតខ្លះ តើ Miss Grand Cambodia 2022 តាំងពីប្រកួតជាប់ តើគាត់ដែលនិយាយអរគុណដល់អ្នករៀបចំកម្មវិធីទេ?»។
លើសពីនោះ គណនីហ្វេសប៊ុកផេកដដែលនេះ ក៏បានបន្តបង្ហោះទៀតថា ៖ «មួយរយៈអ្នកនេះ ឃើញ Miss Grand Cambodia 2022 វាយប្រហារមក Miss Supranational Cambodia 2022 ពេក អុិន លក្ខណា !»។ បន្ទាប់ពីឃើញមានការបង្ហោះដូចនោះ គេឃើញថាមានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិផ្សេងៗគ្នាព្រោងព្រាតនៅក្រោមការបង្ហោះនោះ។ យ៉ាងណាមិញ គ្រាន់តែបង្ហោះមិនទាន់បាន ១០ នាទីផង ស្រាប់តែគណនីហ្វេសប៊ុកផេក Miss & Mister Mohahang បានលុបការបង្ហោះនោះចោលទាំងអស់ ហើយបង្ហោះថ្មីវិញថា ៖ «មិនមានរឿងអីទេគ្រាន់មាន Fan ខ្លះថា Page ស្ងាត់ម៉្លេះ Admin ក៏ផុសចឹងចង់ដឹងថាស្ងាត់មែនអត់?»៕