សុខៗ! Kwan ទម្លាយមូលហេតុដែលនាងនិយាយរឿងធ្លាប់ចង់ស-ម្ល-ាប់ខ្លួនឥតខ្មាស់ប្រាប់អ្នកគាំទ្របែបនេះ
Kwan Usamanee មិនត្រឹមតែជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតនោះទេ តែបើនិយាយពីសមត្ថភាព និង ទេពកោសល្យការសម្តែងវិញ នាងនៅតែជាតារាស្រីលំដាប់កំពូលនៅក្នុងចិត្តមហាជនអ្នកគាំទ្រជានិច្ច ថ្វីដ្បិតតែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងហាក់មិនសូវបង្ហាញវត្តមាននៅលើលើបណ្តាញសង្គមក៏ដោយ។
ខណៈមហាជនចង់ឃើញវត្តមានរបស់នាង មិនយូរ Kwan Usamanee ក៏បានបង្ហាញខ្លួននៅក្នុង YouTube ផ្លូវការរបស់នាង ថែមទាំងបានបង្ហើបពីព្យុះភ្លៀងជីវិតរបស់នាងដែលមិនធ្លាប់មានអ្នកដឹងពីមុនប្រាប់ដល់អ្នកគាំទ្រទៀតថា មុននាងមានស្នាមញញឹម និង មានជីវិតស្រស់បំព្រងដូចពេលនេះ តាមពិតនាងធ្លាប់សម្លាប់ខ្លួនដោយការលេបថ្នាំម្តងរួចមកហើយ តែបែរជាមិនបាត់បង់ជីវិតដូចដែលអ្វីដែលនាងបានប៉ង ព្រោះដោយសារម្តាយនាងចូលមកឃើញទាន់។
យ៉ាងណាមិញ បន្ទាប់ពីទម្លាយរឿងដែលនាងចង់សម្លាប់ខ្លួនមក ក៏មានមហាជនមួយចំនួនបានលើកទឹកចិត្តនាង រីឯខ្លះទៀតបែរជាបោះសម្តីចោទសួរទៅកាន់នាងថា ប្រាប់គេធ្វើអី។ ទោះយ៉ាងណា ជុំវិញរឿងនេះដែរ Kwan បានបញ្ជាក់ច្បាស់ៗដោយមិនចង់មានរឿងថា មូលហេតុដែលនាងនិយាយរឿងនេះព្រោះតែ ប្អូនរបស់នាងប្រាប់នាងឱ្យនិយាយចេញទៅ ដើម្បីជាឧទាហរណ៍ដល់អ្នកផ្សេងទៀតឱ្យមានគំនិតថា បើទោះបីបាក់ទឹកចិត្ត និង ធ្លាប់តែមានស្នាមញញឹមក្លែងក្លាយក៏ដោយ តែយើងត្រូវតែរឹងមាំ ថ្ងៃមួយយើងនឹងឆ្លងផុតវាបាន៕