(វីដេអូ) ផ្អើលអ្នកគាំទ្រ! នាង Anchilee ច្រៀងបើកជញ្ជាំងប៉ះនឹង Miss Universe ២០២២ ឡើងកក្រើក The wall song Thailand
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីកម្សាន្ត The wall song Thailand បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកម្មវិធីមួយនេះបានអញ្ជើញបវរកញ្ញាចក្រវាលឆ្នាំ ២០២២ នាង R’Bonney Gabriel ចូលរួមច្រៀងបើកជញ្ជាំងជាគូជាមួយនឹងបវរកញ្ញាចក្រវាលថៃ ឆ្នាំ ២០២១ នាង Anchilee Scott-Kemmis។
ជាមួយនឹងការច្រៀងបើកជញ្ជាំងនេះ បានធ្វើឱ្យមហាជនអ្នកស្នេហាវិស័យបវរកញ្ញាក្នុង និង ក្រៅប្រទេសមានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថានាង R’Bonney Gabriel មានសមត្ថភាពច្រៀងបានយ៉ាងពីរោះដូច្នោះឡើយ ដោយកន្លងមកគេធ្លាប់តែឃើញនាងដើរបង្ហាញម៉ូដលើឆាកប្រកួតតែប៉ុណ្ណោះ។
យ៉ាងណាមិញ ទន្ទឹមនឹងបង្ហាញវត្តមានលើកឆាក The wall song Thailand នេះ សម្រាប់នាង Anchilee Scott-Kemmis ដែលជាអ្នកទស្សន៍ទាយគឺទាយពុំត្រូវឡើយ ដោយស្រីស្រស់រូបនេះទាយថាជាងនាង Amanda Obdam បវរកញ្ញាចក្រវាលថៃ ឆ្នាំ ២០២០៕