កំពុងមានស្នេហានឹង នាយព្រែក ស្រាប់តែ ឈិន មុន្នីនាថ ប្រាថ្នាចង់បានបុរសមាន ១ ចំណុចនេះ
មួយរយៈធំមកហើយ ដែលតារាសម្ដែងស្រីវ័យក្មេង ឈិន មុន្នីនាថ បើកបង្ហាញថាកំពុងមានទំនាក់ទំនងស្នេហាជាមួយ នាយព្រែក ដោយជារឿយៗ គូស្នេហ៍មួយគូនេះតែងបង្ហោះរូបថតផ្អែមល្ហែម ក៏ដូចជាកាយវិការល្អូកល្អិន បណ្ដើរគ្នាទៅណាមកណាយ៉ាងរ៉ូមែនទិក ចំណែកឯចាស់ទុំសងខាង ក៏បានដឹងឮអស់ហើយដែរ។
ស្របពេលដែលស្នេហាកំពុងតែរលូនមិនធ្លាប់ឮដំណឹងល្អក់កករនោះ ស្រាប់តែថ្មីៗនេះ ស្រីស្រស់រាងតូចច្រឡឹង ឈិន មុន្នីនាថ បានបង្ហោះសារប្លែកមួយនៅលើគណនីហ្វេសប៊ុក បង្កើតជាការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ព្រោះថាពេលនេះ អ្នកទាំងពីរកំពុងសេពគប់ជាសង្សារ តែសុខៗ ឈិន មុន្នីនាថ បែរបង្ហោះពីបុរសដែលនាងប្រាថ្នា ត្រូវមាន ១ ចំណុចនេះគ្រប់គ្រាន់ហើយ។
តួឯកស្រីវ័យក្មេង ឈិន មុន្នីនាថ បង្ហោះប្រាប់នៅលើគណនីហ្វេសប៊ុកដោយមិនស្ទាក់ស្ទើរថា ៖ «ខ្ញុំមិនដែលប៉ងប្រាថ្នាមនុស្សប្រុសដែលមានគ្រប់យ៉ាងល្អឥតខ្ចោះនោះទេ ត្រឹមមនុស្សប្រុសម្នាក់ដែលធ្វើឱ្យខ្ញុំមានសេចក្ដីសុខផ្លូវចិត្ត គឺគ្រប់គ្រាន់ហើយ»៕