សាងជីវិតគ្រួសារបាន ១ ឆ្នាំ ពេលនេះ Maprang ប្រកាសដំណឹងពពោះទាយាទស្នងត្រកូលដំបូងហើយ
កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំង ខណៈដែលឃើញតារាស្រីស្រស់ Maprang Vira បានកាន់ដៃមនុស្សជាទីស្រឡាញ់របស់ខ្លួនចូលរោងការតាមបំណងប្រាថ្នា។ ដោយកម្មវិធីអាពាហ៍ពិពាហ៍នោះ ត្រូវបានរៀបចំឡើងយ៉ាងអធិអធម និង មានភ្ញៀវចូលរួមជាច្រើនបានផ្ដល់ជាកិត្តិយសក្នុងថ្ងៃមង្គលរបស់ពួកគេ។
គិតមកដល់ពេលនេះ តារាស្រី Maprang រៀបការមកបានរយៈពេលមួយឆ្នាំហើយ ដោយក្នុងរយៈពេលនេះមួយឆ្នាំកន្លងមកនេះ គេឃើញគ្រួសារតារាស្រី Maprang មានតែភាពផ្អែមល្ហែម និង សេចក្តីសុខ។ ដោយឡែក នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នេះ ស្រាប់តែធ្វើឱ្យមហាជនរំភើបចិត្ត ដោយស្រីស្រស់ Maprang និង ស្វាមីបានចេញមកប្រកាសដំណឹងល្អថា ពេលនេះអ្នកទាំងពីរទទួលបានកូនជាតំណក់ឈាមដំបូងហើយ។
ទន្ទឹមនឹងទទួលបានទាយាទស្នងត្រកូលដំបូងនេះ គេឃើញថាមិនមែនមានតែសាមីខ្លួននោះទេដែលសប្បាយចិត្ត សូម្បីគ្រួសាររបស់តារាស្រី Maprang មានប៉ាម៉ាក់កូនក្មួយក៏រំភើបដែរ។ ក្នុងនោះ ងាកទៅមើលមហាជនក៏បានសម្ដែងក្តីរីករាយ និង សាទរចំពោះ Maprang និង ស្វាមីព្រោងព្រាត៕