(វីដេអូ) អ៊ីយ៉ាស់! សឿន ដារ៉ុង ជះមន្តស្នេហ៍លើឆាក MGC ថ្ងៃមុន តាមពិតមានសង្សារហើយ ឯរូបសម្រស់វិញស្អាតដូចព្រះនាង
កាលពីរាត្រីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ឆ្នាំ ២០២៣ ក្នុងវគ្គប្រកួតវិញ្ញាសារឈុតហែលទឹក ដែលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា មិនត្រឹមតែចាប់អារម្មណ៍ពីការបង្ហាញសមត្ថភាពដើរដ៏ស្រស់ស្អាតទាក់ទាញរបស់បេក្ខភាពទាំង ២៥ រូបនោះទេ ក្នុងនោះមហាជនក៏បានចាប់អារម្មណ៍ចំពោះពិធីករក្នុងកម្មវិធីនេះ គឺលោក សឿន ដារ៉ុង មានរូបសម្រស់ស្រស់សង្ហា និង ការនិយាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
ចំពោះកំលោះរូបសង្ហា សឿន ដារ៉ុង ត្រូវបានគេដឹងថា នេះជាលើកដំបូងហើយដែលលោកបានមានឱកាសធ្វើជាពិធីករក្នុងកម្មវិធី Miss Grand Cambodia 2023 ដោយមហាជនមានការសើរមិនដាច់ពីទេពកោសល្យនៃការនិយាយ និង រូបសម្បត្តិដែលស័ក្តិសមជាពិធីករជាខ្លាំង។ ម្យ៉ាងវិញទៀត អ្នកកំលោះ ដារ៉ុង ក៏ជាតារាសម្ដែង តារាបង្ហញម៉ូដ និង ពិធីករដែលមានថ្វីមាត់ពូកែផងដែរ។
ដោយឡែក ស្របពេលកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនលើបណ្ដាញសង្គម ក្រោយបង្ហាញវត្តមានជាពិធីករក្នុងកម្មវិធី MGC 2023 ពេលនេះ ប្រុសសង្ហា សឿន ដារ៉ុង ក៏កំពុងត្រូវបានអ្នកគាំទ្រតាមដានពីជីវិតឯកជនរបស់លោកផងដែរ ជាពិសេសរឿងស្នេហារបស់លោក ដែលត្រូវបានគេដឹងថារូបលោកមានម្ចាស់បេះដូងរួចហើយ ដែលជានារីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា សេង ឡៃអ៊ី ក៏ជាអ្នកសិល្បៈមួយរូបផ្នែកសម្ដែងភាពយន្តជាច្រើនកន្លងមកផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖