ខាត់ សុឃីម ហួសចិត្តពេកបង្ហោះផាំង ក្រោយសុខៗគេទូរស័ព្ទឱ្យជួយផ្សាយ Game Online ដល់អត់ព្រម ទូរស័ព្ទទៅប្តីទៀត
អ្នកនាង ខាត់ សុឃីម ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាលើកសរសើរពីទឹកចិត្តស្រឡាញ់ការពារនូវឧបករណ៍ភ្លេងបុរាណខ្មែរ ព្រោះដ្បិតថាពេលនេះអ្នកនាងគឺជាអ្នកជំនួញស្រីមានការងារមមាញឹកយ៉ាងណាក្ដី ក៏មិនចោលការងារសិល្បៈ ដែលជាការងារនាងស្រឡាញ់ ជាពិសេសគឺការងារច្រៀងភ្លេងការតែម្ដង។
ថ្មីៗនេះ កូនស្រីច្បងនៃគ្រួសារត្រកូល ខាត់ រូបនេះ បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក បង្កឱ្យមានការលើកសរសើរជាថ្មីជាមហាជន ដោយក្នុងសារនោះបានបង្ហាញខ្លឹមសារថា អ្នកនាងមិនទទួលផ្សាយឱ្យ Game Online ឡើយ តែបើជាការផ្សព្វផ្សាយពីភ្លេងការ អ្នកនាងផ្សាយឱ្យហើយមិនយកលុយទៀត។
ក្នុងសារបង្ហោះនោះ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា ៖ «និយាយបន្តិចចុះរឿងនេះ (ដេកៗមានគេ call មក បងជួយផ្សាយឱ្យក្រុមហ៊ុនខ្ញុំបន្តិចមក បងយកប៉ុន្មាន?) អាហ្នឹងស្អីគេអូន? ចាសបង Game online បង! ហ៊ឺ លោកអើយ ស្មានតែគេជួលភ្លេង sorry sister បងអត់ផ្សាយទេ បងទទួលតែភ្លេង ផ្សាយឱ្យអត់យកលុយទៀតណ៎ ១ នាទីក្រោយមក call មកប្តីទៀត យី មីអូនសាហាវម្ល៉េះ ប្តីបងក៏មិនលើកលែងដែរ? សូមអរគុណ»។
ការបដិសេធរបស់ ខាត់ សុឃីម បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមសរសើរពីទឹកចិត្ត ភាពថ្លៃថ្នូរ និង ការស្រឡាញ់ការពារផ្នែកភ្លេងរបស់នាងជាខ្លាំង៕