ទ្រាំលែងបាន! សាន់ឆាយ ដាក់ពាក្យប្តឹងអតីតម្ដាយក្មេក និង អតីតស្វាមី ពីបទមួយនេះឡើងតុលាការ
បើតាមរយៈការបង្ហាញរបស់មេធាវីតំណាងឱ្យតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បាននិយាយថា តារាស្រីរូបនេះបានដាក់ពាក្យប្តឹងម្ដាយក្មេក និង អតីតស្វាមីរបស់នាង គឺលោក Wang Xiaofei ពីបទ «លាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះ» ទៅតុលាការនៅក្នុងទីក្រុងប៉េកាំង ដោយសំណុំរឿងនេះកំពុងត្រូវបានអាជ្ញាធរក្នុងតំបន់ជាអ្នកចាត់ចែងតាមនីតិវិធីច្បាប់។
បើតាមការចុះផ្សាយរបស់ Next Apple បានឱ្យដឹងថា អតីតស្វាមី និង អតីតម្តាយក្មេករបស់តារាស្រីរូបនេះ ធ្លាប់បាននិយាយ បង្ខូចកិត្តិយស និង ប្រមាថលើរូបនាងដោយចោទថា នាងបានប្រើប្រាស់គ្រឿងញៀន និង លួចផិតក្បត់ ប៉ុន្តែម្ដាយកូនទាំងពីរបានលុបចោលការបង្ហោះដែលពាក់ព័ន្ធនេះចេញវិញ។ ទោះជាយ៉ាងណា បើទោះជាលុបចោលក៏ដោយ ក៏មានគេបានយកសារទាំងនេះមកបង្ហោះនៅលើបណ្តាញសង្គមដដែល។
ទោះជាយ៉ាងណាក៏ដោយ ជិតមួយឆ្នាំមកនេះតារាសម្ដែងស្រីតៃវ៉ាន់រូបនេះ មិនសូវជាបង្ហាញមុខជាសាធារណៈទេ ជាហេតុធ្វើឱ្យមានពាក្យចចាមអារ៉ាមរីកសុសសាយកាន់តែខ្លាំង៕