រង់ចាំយ៉ាងអន្ទះសាអស់ ៩ ខែ ១០ ថ្ងៃទីបំផុត Toom Tam និង ភរិយាបានឃើញមុខកូនស្រីដំបូងហើយ
បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារយៈពេល ៩ ខែ ១០ ថ្ងៃ នៅទីបំផុត តារាចម្រៀង និង សម្ដែងប្រុសល្បីឈ្មោះ Toomtam Yuttana និង ភរិយាបណ្ដូលចិត្ត Alee Aittharinya បានឃើញមុខកូនស្រីដំបូងរបស់ខ្លួនហើយ ដោយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ដោយស្រីស្រស់ Alee Aittharinya បានសម្រាលកូនដោយសុខសុវត្ថិភាព។
ទន្ទឹមនឹងទទួលបានកូនស្រីសំណព្វចិត្តដែលជាតំណក់ឈាមដំបូងនេះ គេឃើញថាតារាប្រុស Toomtam និង ភរិយាមានអារម្មណ៍រំភើបជាខ្លាំង ដោយបង្ហោះរូបភាពស្វាគមន៍សមាជិកថ្មីដោយភាពកក់ក្តៅបំផុត។ ដោយឡែក ក្រឡេក ទៅមើលកូនស្រី Toomtam វិញមានមុខមាត់ស្រស់ស្អាតណាស់រីឯឈ្មោះក៏ពីរោះដែរ គឺមានឈ្មោះ អូន «Rinna» ។
យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រក្រោយបានឃើញកូនស្រីបណ្ដូលចិត្តរបស់តារាប្រុស Toomtam គេឃើញថាបានចូលទៅបញ្ចេញមតិស្វាគមន៍ និង សម្ដែងក្តីរីករាយចំពោះលោកប៉ាToomtam ព្រោងព្រាត។ ជាពិសេស បានជូនពរឱ្យអ្នកម្តាយវ័យក្មេង Alee និង កូនឱ្យមានសុខភាពល្អផងដែរ៕