ធ្វើចិត្តបានច្រើនហើយ! ឌួង ហ្សូរីដា និង ប្អូនៗ អាចញញឹមឡើងវិញក្នុងថ្ងៃខួប ១០០ ថ្ងៃរបស់អ្នកម្ដាយ
បើគិតចាប់តាំងពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ មកដល់ពេលនេះរយៈពេលជាង ៣ ខែ មកហើយ ដែលតារាស្រី ឌួង ហ្សូរីដា និង ឌួង ហ្សូរីម៉ា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។
តួយ៉ាង កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាស្រី ២ ដួង ខាងលើ ក៏បានរៀបចំពិធីបុណ្យសពគម្រប់ ១០០ ថ្ងៃជូនអ្នកម្តាយ គឺលោកស្រី យ៉ាលីន សុខលឹម តាមប្រពៃណីរួចរាល់ហើយដែរ។ យ៉ាងណា ការរៀបចំពិធីបុណ្យ ១០០ ថ្ងៃ នេះ កញ្ញា ឌួង ហ្សូរីដា បានរៀបចំពិធីលក្ខណៈគ្រួសារ ដោយមិនបានអញ្ជើញភ្ញៀវចូលរួមឱ្យបានធំដុំនោះឡើយ។
បើទោះជាមិនបានរៀបចំពិធីធំដុំ មានការចូលរួមពីញាតិមិត្តជិតឆ្ងាយបានច្រើនក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានសរសើរដល់កញ្ញា ឌួង ហ្សូរីដា និង ប្អូនៗ ដែលមានភាពកតញ្ញូ គោរពស្រឡាញ់ដឹងគុណអ្នកម្តាយយ៉ាងធំធេង៕