(វីដេអូ) មោះមុតណាស់! អូ ដាវី អង្គុយលើរទេះរុញទៅប្រកួតក្នុងវគ្គហែលទឹក ដោយមិនរួញរា
នៅរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ឆ្នាំ ២០២៣ បានឈានដល់វគ្គប្រកួតឈុតហែលទឹក ដែលជាវគ្គមួយនៃការបង្ហាញខ្លួនការដើរបែបសិចស៊ី និង ភាពស្រស់ស្អាតរបស់បេក្ខភាពប្រកួតទាំង ២៥ រូប តំណាងឱ្យ ២៥ ខេត្តក្រុង។
ដោយឡែក បើងាកទៅមើលបេក្ខភាពប្រកួតនារាត្រីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ គេឃើញថាបេក្ខនារីទាំងអស់ មានភាពស្រស់ស្អាត ហើយការបង្ហាញខ្លួនដើរ Cat Walk សុទ្ធតែទាក់ទាញ និង មានស្ទីលរៀងៗខ្លួនដែលស្ទើរតែធ្វើឱ្យគណៈកម្មការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរកអ្នកឈ្នះក្នុងវគ្គនេះ។
ទន្ទឹមនឹងនោះ មហាជនហាក់ចាប់អារម្មណ៍នឹងបេក្ខភាពមួយរូបដែលតំណាងខេត្តកណ្ដាល គឺកញ្ញា អូ ដាវី ដែលជាបេក្ខភាពជើងខ្លាំងម្នាក់ ទោះបីមានរបួសជើងកាលពីកន្លងទៅនៅខេត្តសៀមរាបក្តី ក៏ស្រីស្រ់សរូបនេះតស៊ូចូលរួមប្រកួតទាំងឈឺ ទោះបីជាត្រូវជិះរទេះរុញ និង កាន់ឈើច្រត់ក៏ដោយ។
នៅរាត្រីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ គេឃើញថាបេក្ខភាពតំណាងឱ្យខេត្តកណ្ដាលបានបង្ហាញខ្លួននូវឈុតប៊ីគីនីយ៉ាងទាក់ទាញ និង ផ្ទុះការសរសើរពីមហាជនជាខ្លាំង។ ក្នុងនោះ គ្រាន់តែស្រីស្រស់រូបនេះចេញមកភ្លាមសំឡេងស្រែកហ៊ោគាំទ្រយ៉ាងច្រើន ព្រោះគេបានមើលឃើញនូវសមត្ថភាព និង ការប្រឹងប្រែងរបស់នាងនៅលើឆាកប្រកួត៕