(វីដេអូ) នៅតែឆ្ងាញ់! ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកប៊ីគីនី ដើរគ្រលែងចង្កេះក្នុងកម្មវិធី MGC 2023 ញាក់ខ្លាំង
នៅយប់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand Cambodia 2023 បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការ ដោយឈានដល់វគ្គ Swimsuit Competition ហើយ ដែលតម្រូវឱ្យបេក្ខភាពបវរកញ្ញានីមួយៗបង្ហាញខ្លួនក្នុងឈុតប៊ីគីនី។
ក្នុងវគ្គនេះដែរ ឃើញថាបេក្ខភាព Miss Grand Cambodia 2023 នីមួយៗ បានដើរបង្ហាញសមត្ថភាពក្នុងឈុតប៊ីគីនីនេះ យ៉ាងហ្វាហាប់ និង ជឿជាក់មានភាពទាក់ទាញរៀងៗខ្លួន។
យ៉ាងណាមិញ ក្រៅពីចាប់អារម្មណ៍ចំពោះបេក្ខភាពប្រកួតនីមួយៗ យប់មិញនេះមហាជនអ្នកគាំទ្រក៏កំពុងចាប់អារម្មណ៍ខ្លាំងលើបវរកញ្ញាម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបានដើរបង្ហាញខ្លួនជាមួយនឹងបេក្ខភាពទាំង ២៥ រូប ក្នុងឈុតប៊ីគីនីពណ៌ក្រហមមានភាពលេចធ្លោខ្លាំង ទាំងរូបសម្រស់ និង ការដើរពេញដោយបទពិសោធបង្ហាញដល់បេក្ខភាពប្រកួត MGC 2023។
សូមទស្សនាវីដេអូខាងក្រោម៖