ញញឹមស្រស់ណាស់! សឿន ដារ៉ុង កំលោះពិធីករសង្ហា យប់មិញរាយមន្តស្នេហ៍ខ្លាំង អ្នកគាំទ្របវរកញ្ញាចាប់ចិត្តព្រាត
នៅរាត្រីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia ឆ្នាំ ២០២៣ បានឈានដល់វគ្គប្រកួតឈុតហែលទឹក ដែលជាវគ្គមួយនៃការបង្ហាញខ្លួនការដើរបែបសិចស៊ី និង ភាពស្រស់ស្អាតរបស់បេក្ខភាពប្រកួតទាំង ២៥ រូប តំណាងឱ្យ ២៥ ខេត្ត-ក្រុង។
ដោយឡែក បើកងាកទៅមើលបេក្ខភាពប្រកួតនារាត្រីនោះ គេឃើញថាម្នាក់ៗមានភាពស្រស់ស្អាត ហើយការបង្ហាញខ្លួនដើរ Cat Walk សុទ្ធតែទាក់ទាញ និង មានស្ទីលរៀងៗខ្លួន ដែលស្ទើរតែធ្វើឱ្យគណៈកម្មការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរកអ្នកឈ្នះជាខ្លាំង។
យ៉ាងណាមិញ មិនត្រឹមតែបេក្ខភាពទាំង ២៥ ប៉ុណ្ណោះទេដែលស្រស់ស្អាត ក្រឡេកទៅមើលពិធីករប្រុសលោក សឿន ដារ៉ុង វិញ ក៏ឆក់បានបេះដូងអ្នកគាំទ្រយ៉ាងច្រើនផងដែរ ដោយសារភាពសង្ហា និង ការនិយាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។
ជាការពិត នេះជាលើកដំបូងហើយដែលអ្នកកំលោះរូបសង្ហា សឿន ដារ៉ុង បានមានឱកាសធ្វើជាពិធីករក្នុងកម្មវិធី Miss Grand Cambodia 2023។ ក្នុងនោះ មហាជនមានការសើរមិនដាច់ពីទេពកោសល្យនៃការនិយាយ និង រូបសម្បត្តិដែលស័ក្តិសមជាពិធីករជាខ្លាំង។ គួរបញ្ជាក់ផងថា អ្នកកំលោះ ដារ៉ុង ជាតារាសម្ដែង តារាបង្ហញម៉ូដ និង ពិធីករដែលមានថ្វីមាត់ពូកែផងដែរ៕