(វីដេអូ) អបអរ! ប្រុសស្អាត ធីប បានឃើញមុខកូនស្រីដំបូងហើយ ដាក់ឈ្មោះពីរោះណាស់
បើគិតចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ៧ ខែហើយ ដែលតារាសម្តែងប្រុសសង្ហាលោក ធីប បានបញ្ចប់ភាពនៅលីវ ដឹកដៃគូស្នេហ៍ចូលរោងការសាងចំណងគ្រួសារជាប្តីប្រពន្ធនឹងគ្នាយ៉ាងពេញលេញ។
យ៉ាងណាមិញ ក្រោយពីរៀបការបានប្រមាណជិត ២ ខែ ពោលគឺនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ លោក ធីប បានបង្ហោះរូបភាពនៃដំណឹងល្អរបស់គ្រួសារតូចរបស់លោក ដែលទទួលបានសមាជិកថ្មីជាកូនដំបូងនៃចំណងអាពាហ៍ពិពាហ៍។
ដោយឡែក មកដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ នេះ ប្រុសស្អាត ធីប ក៏បានបង្ហោះយ៉ាងរំភើប ដោយបានឃើញមុខកូនដំបូងហើយ ដែលភរិយារបស់លោកបានសម្រាលកូនប្រកបដោយសុវត្ថិភាពហើយជាកូនស្រី បានដាក់ឈ្មោះយ៉ាងពីរោះថា HELENNA។ នេះបើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានបង្ហោះវីដេអូរបស់ខ្លួនកំពុងបីកូនស្រីក្នុងដៃពេញដោយក្ដីស្រឡាញ់ និង រំភើបបំផុតភ្ជាប់ជាមួយសារថា ៖ «My baby my life / Baby Girl HELENNA»។
ទន្ទឹមនឹងនោះ មហាជនលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើនបានចែករំលែកចូលរួមអបអរសាទរដល់ប្រុសស្អាត ធីប និង ភរិយា ចំពោះសមាជិកថ្មីដែលជាកូនស្រីដំបូងនៃចំណងអាពាហ៍ពិពាហ៍របស់លោក និង ភរិយា ផងដែរ៕