ល្បីមួយប្រាវ កំលោះវ័យក្មេង Hye សល់លុយទិញផ្ទះយ៉ាងធំស្កឹមស្កៃ
ដូចដែលប្រិយមិត្តអ្នកនិយមតាមដានសិល្បៈកម្សាន្តថៃបានដឹងរួចមកហើយថា កាលពីឆ្នាំ ២០២២ កន្លងទៅតារាប្រុស Hye ឬ Hye Paper Planes បានផ្ទុះល្បីបទចម្រៀងមួយបទដែលមានចំណងជើងថា «Bad Boy» ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនថៃរហូតនាំឱ្យអ្នកកំលោះរូបនេះមានឈ្មោះល្បីរន្ទឺភ្លាមៗ។
ទន្ទឹមនឹងមានឈ្មោះបោះសំឡេងខ្លាំងនេះ គេឃើញថា កំលោះ Hye ក្តោបបាននូវទីផ្សារសិល្បៈយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតនាំឱ្យលោកមានជីវភាពធូរធារបានមួយកម្រិត។ ដោយឡែក ខណៈដែលរកចំណូលបានច្រើននេះ អ្នកកំលោះ Hye ក៏បានគិតគូរទិញផ្ទះរស់នៅយ៉ាងធំផងដែរ។
តួយ៉ាងថ្មីៗនេះ តារាប្រុស Hye ក៏បានចេញមកបង្ហាញរូបភាពផ្ទះដែលសាងសង់បានប្រមាណ ៨០ ភាគរយ ដែលនៅ ២០ ភាគរយទៀតរៀបចំសម្ភារប៉ុណ្ណោះ។ ក្នុងនោះ សម្រាប់ផ្ទះថ្មីនោះក៏មានភាពស្រស់ស្អាតបែបសម័យថ្មី និង ធំគួរឱ្យចង់រស់នៅ។ ងាកទៅមើលមហាជនក៏មានការសរសើរចំពោះប្រុសសង្ហា Hye ណាស់ដែលខិតខំរហូតទទួលបានផ្ទះក្នុងក្តីស្រមៃសម្រាប់រស់នៅ៕