Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 នៅអាមេរិក ២ ឆ្នាំ ក្លាយជាថៅកែហាងទៅហើយ តែ អ៊ុន អាលីហ្សា ត្អូញថាមានលុយតែគ្មានពេល
តារា

នៅអាមេរិក ២ ឆ្នាំ ក្លាយជាថៅកែហាងទៅហើយ តែ អ៊ុន អាលីហ្សា ត្អូញថាមានលុយតែគ្មានពេល

អត្ថបទដោយ​៖ Vathey កញ្ញា ២៣, ២០២៣

បើគិតមកដល់ពេលនេះ រយៈពេលជាង ២ ឆ្នាំ ហើយ ដែលតារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា បានដឹកដៃកូនស្រីហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកជួបជុំស្វាមី ក្រោយពីបានបែកគ្នាតាំងពីនាងពពោះបានជាង ១ ខែមកម្ល៉េះ ។

ក្នុងនោះ ក្រោយពីទៅដល់សហរដ្ឋអាមរិក រស់នៅជួបជុំប្តីប្រពន្ធ និង កូនស្រីយ៉ាងពេញលេញវិញហើយនោះ តារាចម្រៀងស្រីរូបនេះ ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែម និង មានសុភមង្គលកាន់តែខ្លាំងឡើងលើទឹកដីប្រាក់ដុល្លារនោះ។ លើសពីនេះ ពេលទៅដល់ទីនោះ មិនត្រឹមតែបានជួបជុំគ្រួសារ ចាយជីវិតដើរកម្សាន្តយ៉ាងរីករាយនោះទេ អ្នកនាង អ៊ុន អាលីហ្សា ក៏បានជួយមើលការរកស៊ីរបស់ស្វាមី និង ក្លាយជាថៅកែហាងនំដូណាត់ទៀតផង។

យ៉ាងណាមិញ ទៅដល់ទឹកដីអាមេរិកបានជាង ២ ឆ្នាំ សោះ អ្នកនាង អ៊ុន អាលីហ្សា បានបង្ហោះសារមួយលើបណ្តាញសង្គមហ្វេសប៊ុក ពីជីវិតផ្ទាល់ខ្លួនក្នុងនាមជាអ្នករកស៊ីមានលុយ តែគ្មានពេលវេលាថា៖ «កាលនៅពីតូច គ្រូទាយថាដៃហ្នឹង ធំទ្បើងមានវាសានាល្អ មានលុយកាន់ពេញៗ ដៃឆ្អឹងអណ្តែត! ទាយត្រូវរបស់គាត់មែនតើ! ចង់ប្រាប់គ្រូវិញថា អណ្តែតទាំងសរសៃដៃទៀតឥឡូវហ្នឹង រកតែពេលលាបក្រចកមិនបានផង។ មានលុយតែគ្មានពេល ហាហា»៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់