ទម្លាយអាថ៌កំបាំងពីក្រោយការបង្ហោះរូបអេកូកូនរបស់ Lydia ដែលអ្នកគាំទ្រស្មានថានាងមានផ្ទៃពោះកូនទី ៤
ចាប់តាំងពីកាន់ដៃគ្នាជាមួយស្វាមីមក ជីវិតតារាស្រី Lydia រឹតកាន់តែមានក្តីសុខលើសដើមធ្វើឱ្យនារីៗច្រណែន និង ប្រាថ្នាចង់បានជីវិតដូចនាងមិនតិចនោះទេ។ ខណៈរួមដំណើរជីវិតគ្រួសារយ៉ាងមានក្តីសុខនេះដែរ ពេលនេះ នាងក៏ទទួលបានកូន ៣ នាក់ជាចំណងដៃដូចគ្នា។
យ៉ាងណាមិញ ទន្ទឹមនឹងជីវិតគ្រួសារកំពុងរីករាយ ស្រាប់តែថ្មីៗនេះ តារាស្រី Lydia បានចេញមុខប្រកាសដំណឹងល្អមួយទៀត ធ្វើឱ្យអ្នកគាំទ្រផើតពោះស្ទើរគ្រប់គ្នា ដោយនាងបានបង្ហោះថា ៖ «ខ្ញុំមានដំណឹងល្អមួយមកប្រាប់ ពេលនេះយើងទទួលបានបេប៊ីមួយទៀតហើយ»។
ចំពោះសារខាងលើនេះដែរ ការពិតទៅ Lydia មិនបានពពោះកូនបន្ទាប់ឡើយ តែជាប្អូនថ្លៃរបស់នាងតែប៉ុណ្ណោះ ពោលគឺប្អូនប្រុសរបស់នាងដែលទើបតែរៀបការកាលពីពេលកន្លងទៅនោះ កំពុងតែទទួលបានកូនដំបូងជាចំណងដៃ៕