(វីដេអូ) ម៉ាក់យាយអាយុជាង ៨០ ឆ្នាំ កម្លាំងនៅមាំមួន រាំបទកន្ត្រឹមឱ្យវីជេ ដាដា នាំកៀងពីក្រោយឡើងហំ
លោកយាយអាយុជាង ៨០ ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ពេញចិត្តពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បន្ទាប់ពីវីដេអូមួយ បានបង្ហោះនៅលើ Tiktok ស្ដែងពីសកម្មភាពលោកយាយ កំពុងរាំឡកបទកន្ត្រឹមឡើងហំ បង្ហាញពីរាងកាយរបស់លោកយាយ នៅតែមានសុខភាពល្អមាំមួនណាស់។
នៅក្នុងវីដេអូនោះ ម៉ាក់យាយវ័យជាង ៨០ ឆ្នាំ ថែមទាំងត្រូវបានវីជេ ដាដា រាំកៀងពីក្រោយយ៉ាងសប្បាយរីករាយនៅក្នុងកម្មវិធីតាមភូមិស្រុកមួយ ប្រកបដោយការគោរពស្រឡាញ់ ដែលក្នុងនោះ លោកយាយក៏ទទួលបានពាក្យលើកសរសើរទៅលើសុខភាពរបស់លោក ដ្បិតថាមានវ័យចំណាស់ហើយក្ដី ប៉ុន្ដែរាងកាយ កម្លាំងពលំ នៅមាំទាំមានសុខភាពល្អដូចកាលពីក្មេងអ៊ីចឹង។
ដូចគេតែងថាសប្បាយផ្ដាំចាស់ពិតជាមិនខុសមែន មានកម្មវិធីក្នុងភូមិម្ដង លោកយាយរាំសប្បាយឱ្យអស់ដៃ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖