ផ្អើលសិល្បៈថៃ! ស្ងាត់ៗ Auan Rangsit សារភាពថាបានធ្វើមិនល្អដាក់ភរិយា រហូតនាងបីកូនរត់ទៅកូរ៉េចោលបាត់
ធ្លាប់តែឃើញរូបភាពគ្រួសារតារាប្រុស Auan Rangsit រីករាយ និង មានក្តីសុខជុំកូនប្រពន្ធ តាមពិតនៅពីក្រោយរូបភាពដ៏ល្អមើល និង មានក្តីសុខនេះ ជីវិតគ្រួសារតារាប្រុសរូបនេះបែរជាកំពុងតែមានទំនាស់ ក៏ដូចជាបញ្ហាជាមួយគ្នា។
តួយ៉ាង ថ្មីនេះ Auan Rangsit បានចេញមុខមកប្រកាសដំណឹងដ៏មិននឹកស្មានថា ពេលនេះលោក និង ភរិយាកំពុងតែមានបញ្ហាជាមួយគ្នា ហើយភរិយារបស់លោកក៏បានបីកូនហោះទៅប្រទេសកូរ៉េវិញហើយ។
ក្នុងនោះ Auan Rangsit ក៏បានបន្តទៀតថា លោកពិតជាសោកស្តាយ និង ចង់សុំទោសដល់ភរិយាណាស់ ដែលលោកចូលចិត្តប្រើអារម្មណ៍ដោះស្រាយបញ្ហា ហើយគ្រប់ពេលឈ្លោះគ្នាលោកតែងតែដេញនាងឱ្យទៅកូរ៉េដែលជាប្រទេសកំណើតនាងវិញ ហើយក៏មិននឹកស្មានថានាងនឹងទៅពិតមែនដែរ។ យ៉ាងណាមិញ លោកសង្ឃឹមថា ភរិយានឹងផ្តល់ឱកាសចំពោះលោកម្តងទៀត ដោយលោកសន្យាថា នឹងព្យាយាមធ្វើជាស្វាមីល្អ និង ឪពុកល្អបំផុតផងដេរ។
ដោយឡែក បើងាកមកមើលមហាជនវិញ ក្រោយបានឮដំណឹងបែបនេះហើយ ម្នាក់ៗបានចូលទៅសម្តែងក្តីបារម្ភ និង សង្ឃឹមថា ស្វាមីភរិយារបស់អ្នកទាំងពីរនឹងវិលត្រឡប់មករស់នៅជាមួយគ្នាដូចដើមវិញផងដែរ៕