កូនប្រុសកាន់តែធំ Chompoo ទម្លាយខ្ទេចថា កូនប្រុសទាំងពីរមានចំណូលចិត្តការសិក្សារខុសគ្នាដាច់
វាមិនមែនជារឿងចម្លែកនោះទេ ដែលកូនប្រុសស្រីទាំងបីរបស់តារាស្រី Chompoo ទទួលបានការស្រឡាញ់ និង ចូលចិត្តពីមហាជនអ្នកគាំទ្រជាច្រើននោះ ព្រោះកូនៗរបស់នាង មិនត្រឹមតែមានរូបរាងសង្ហាស្អាតកាត់តាមប៉ាម៉ាក់ឡើយ តែពួកគេថែមទាំងជាក្មេងឆ្លាត មិនទម្រើសតាមចិត្តចង់ថែមទៀតផង។
ដោយឡែក បើងាកមកមើលសកម្មភាព និង ការចិញ្ចឹមបីបាច់កូនៗរបស់តារាស្រី Chompoo ក៏កំពុងតែទទួលបានការស្ងើចសរសើរពីសំណាក់អ្នកគាំទ្រដែរថា ទោះល្បីជាសេដ្ឋីក៏ដោយ តែគ្រួសារ Chompoo ចិញ្ចឹមកូនយ៉ាងសមញ្ញ មិនទម្រើសកូនៗឡើយ។
បន្ទាប់ពីកូនៗចាប់ផ្តើមធំ Chompoo ក៏បានទម្លាយអស់ដែរពីអត្តចរិតកូនៗ និង ចំណង់ចំណូលចិត្តដែលកូនប្រុសទាំង ២ ចូលចិត្ត ពិសេស ចំពោះការសិក្សា ដោយនាងបានទម្លាយថា សម្រាប់កូនប្រុសច្បង Saifa ចូលចិត្តរៀនភាសា ហើយកូនប្រុសបន្ទាប់ Bhayu ចូលចិត្តរៀនលេខ រៀនគណិត៕