ពេញ ១៨ ឆ្នាំភ្លាម Tigger ត្រូវបានមហាជនផ្គូផ្គងឱ្យស្រឡាញ់គ្នាជាមួយនឹងស្រីស្រស់រូបនេះភ្លែត
ពេលវេលាពិតជាលឿនណាស់ រំលងទៅត្រឹមមួយប៉ប្រិចភ្នែកសោះ ពេលនេះកូនប្រុសបណ្ដូលចិត្តតារាចម្រៀង Nicole Theriault ឬ Nikki ដែលមានឈ្មោះថា Tigger Achira ធំពេញកំលោះបាត់ទៅហើយ។ ក្នុងនោះ បើនិយាយពីរូបសម្រស់វិញ គឺសង្ហាមានមន្តស្នេហ៍ធ្វើឱ្យស្រីៗមិនតិចទេលួចកួចចិត្តស្រឡាញ់។
បច្ចុប្បន្នអ្នកកំលោះរូបនេះកំពុងតែប្រឡូកចូលសិល្បៈផ្នែកចម្រៀង ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យសម័យថ្មី។ ងាកទៅមើលតារាស្រី Nikki ដែលជាម្តាយវិញ ខណៈដែលកូនប្រុសដើរតាមគន្លងធម៌ពិតជាសប្បាយរីករាយខ្លាំងណាស់ក្នុងនាមនាងជាម្តាយ ជាពិសេស Tigger ទទួលបានការស្រឡាញ់ពីសំណាក់មហាជនច្រើនថែមទៀត។
ដោយឡែក បើនិយាយពីអាយុវិញ អ្នកកំលោះ Tigger ទើបតែពេញ ១៨ ឆ្នាំ កាលពីពេលកន្លងទៅ។ ទន្ទឹមនឹងពេញវ័យនេះ សម្រាប់តារាស្រី Nikki ក៏បើកភ្លៀងខៀវឱ្យកូនប្រុសមានស្នេហាដែរ។ ខណៈដែលអ្នកម្តាយបើកភ្លើងខៀវ សម្រាប់មហាជនមិនបង្អង់យូរក៏បានផ្គូផ្គងអ្នកកំលោះ Tigger និង ស្រីស្រស់ Ah Eye Korranid ព្រោះកន្លងមកគេតែងឃើញតារាប្រុសស្រីទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង។
យ៉ាងណាមិញ សម្រាប់ Tigger វិញ ក៏មិនមានប្រតិកម្មអ្វីឡើយនៅពេលដែលមហាជនចាប់ផ្គូផ្គងលោកនោះ ដោយអ្នកកំលោះរូបនេះមានតែអរសប្បាយ និង អរគុណចំពោះការស្រឡាញ់ពេញចិត្តពីមហាជនដែលគាំទ្រលោក និង តារាស្រី Ah Eye ៕