ផ្ទុះចាប់អារម្មណ៍ ជី ដេវីត អាចនឹងមានអ្វីពិសេសជាមួយកំពូលតារាជើងចាស់ ហួរ ឡាវី ក្រោយឃើញសកម្មភាពនេះ
និយាយចំពោះកំពូលតារាចម្រៀងជំនាន់ក្រោយលោក ជី ដេវីត និង កំពូលតារាចម្រៀងជើងចាស់លោក ហួរ ឡាវី សុទ្ធសឹងតែកំពូលតារាចម្រៀងសំណព្វចិត្តមហាជនអ្នកគាំទ្រជាច្រើន ជាមួយនឹងទេពកោសល្យសមត្ថភាពរបស់អ្នកទាំងពីរក្នុងវិស័យចម្រៀងនេះ។
តួយ៉ាង ថ្មីៗនេះ លោក ជី ដេវីត បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញលោកបង្ហាញរូបភាពជាមួយកំពូលតារាចម្រៀងរៀមច្បងលោក ហួរ ឡាវី ដែលជារូបភាពសកម្មភាពក្នុងស្ទូឌីយោថតចម្រៀង ដោយអ្នកទាំងពីរអាចនឹងកំពុងត្រៀមចេញបទចម្រៀងរួមគ្នា។ លើសពីនេះ លោក ជី ដេវីត បានភ្ជាប់ជាមួយរូបភាពថា ៖ «Me and the Legendary»។
ក្រោយឃើញការបង្ហោះរបស់តារាចម្រៀង ជី ដេវីត ជាមួយកំពូលតារាចម្រៀងជើងចាស់រូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែកបង្ហាញចិត្តរំភើប និង អន្ទះសារង់ចាំមើលស្នាដៃរួមគ្នារបស់កំពូលតារាចម្រៀងទាំងពីរផងដែរ៕