(វីដេអូ) ញាក់! ទើបសង់វីឡាដ៏ប្រណីតមួយចុងឆ្នាំ ២០២២ ពេលនេះ គឹម លីហ្សា បង្ហាញវីឡាដ៏ស្កឹមស្កៃជិតសង់រួចមួយទៀត
និយាយដល់ជីវិតឯកជនរបស់តារាសម្ដែង គឹម លីហ្សា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីអ្នកនាងនាំគ្រួសារត្រលប់មករស់នៅប្រទេសកំណើតវិញ អ្នកនាងបានបង្កើតមុខរបររកស៊ីជាច្រើនមុខ ទាំងផលិតផលថែរក្សាសម្រស់ បើកហាងគុយទាវ ហាងម្ជូរ ហាងលក់គ្រឿងសមុទ្រ រហូតពេលនេះនាងក្លាយជាអ្នកជំនួញស្រីវ័យក្មេងដ៏លេចធ្លោមួយរូប។
ភាពជោគជ័យលើមុខជំនួញរបស់តារាសម្ដែង គឹម លីហ្សា ធ្វើឱ្យអ្នកនាងរស់នៅក្នុងជីវិតអភិជនមិនធម្មតានោះទេ តួយ៉ាងកាលពីចុងឆ្នាំ ២០២២ កន្លងទៅ គឹម លីហ្សា និង ស្វាមី បានសាងសងផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលមើលទិដ្ឋភាពនៅក្នុងផ្ទះវីឡានោះ ពិតជាធំ និង ប្រណីតខ្លាំង ដោយមានដេគ័រ តុបតែងលម្អដោយគ្រឿងសង្ហារិមទំនើប មិនថាបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ញ៉ាំបាយទេ តារាស្រីរូបនេះរៀបចំយ៉ាងត្រជាក់ភ្នែកគួរឱ្យចង់រស់នៅ។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង បើកភ្នែកធំៗភ្ញាក់ផ្អើលពីជីវិតដ៏ជោគជ័យរបស់ តារាស្រីរូបនេះថែមទៀត ខណៈបានឃើញអ្នកនាងបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃថ្មីមួយទៀតប្រៀបបាននឹងភូមិគ្រឹះ ដែលជិតសាងសង់រួចរាល់ មើលទៅពិតជាធំប្រណីតមិនធម្មតានោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖