(វីដេអូ) ធំហើយទើបកើត! ឈីន រតនៈ ចេញអុតស្វាយពេញមុខ ៣ ថ្ងៃហើយនៅមិនទាន់បាត់ទៀត
ស្រីស្រស់កំពុងឡើងកូដក្នុងស្រទាប់មហាជន ឈីន រតនៈ បានបង្ហាញផ្ទៃមុខមានចេញអុតស្វាយពាសពេញ បង្កឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ព្រោះជំងឺមួយនេះ ភាគច្រើនកើតឡើងនៅវ័យកុមារភាពរួចរាល់ហើយ ចំណែកនាងពេលធំពេញវ័យហើយទើបតែកើត។
គិតមកដល់ពេលនេះ មានរយៈពេល ៣ ថ្ងៃហើយ ពោលគឺចាប់តាំងពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣ ឈីន រតនៈ បានបង្ហោះរូបថត ២ សន្លឹកនៅលើគណនីហ្វេសប៊ុក បង្ហាញថានាងកំពុងកើតជំងឺអុតស្វាយ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភ នៅលើផ្ទៃមុខរបស់ រតនៈ បានចេញជំងឺមួយនេះពាសពេញ ដែលអាចបន្សល់នូវស្លាកស្នាមនៅពេលជាសះស្បើយ។
មកដល់យប់ថ្ងៃទី ២៤ ខែកក្កដា នេះ ឈីន រតនៈ ក៏បានបង្ហោះវីដេអូ បង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់នាងនៅតែមានចេញអុតស្វាយមិនទាន់ជាសះស្បើយនៅឡើយ។ ក្នុងនោះស្រីស្រស់រូបនេះ ថែមទាំងបានត្អូញត្អែរក្នុងរយៈពេលឈឺនេះ នាងនៅតែផ្ទះឡើងធុញទៅហើយ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖