ក្តៅគគុក! Film ត្រូវភ្នាក់ងារស៊ើបអង្កេត DSI ចេញដីកាហៅឱ្យចូលបំភ្លឺ រឿងឆបោកលុយតាម Forex- 3D
នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រុមភ្នាក់ងារស៊ើបអង្កេត DSI នឹងត្រៀមចេញដីកាកោះហៅតារាប្រុស Film Rattapoom មកបំភ្លឺ ក្រោយមានការរកឃើញតារាប្រុសរូបនេះមានជាប់ពាក់ព័ន្ធនឹងការល្បែងឆបោកលុយ Forex- 3D ។
ងាកទៅមើល តារាប្រុស Film Rattapoom វិញ ក្រោយមានឈ្មោះជាប់ពាក់ព័ន្ធបែបនេះ លោកក៏បានប្រញាប់ចេញមុខបកស្រាយភ្លាមថា ៖ «អរគុណប្រិយមិត្តដែលបារម្ភ សូមបញ្ជាក់ថាលោកពុំបានមានចំណែកជាប់ពាក់ព័ន្ធនឹងជំនួញ Forex-3D ឡើង។ ក្នុងនោះ លោកក៏ពុំធ្លាប់បបួលនរណាម្នាក់ឱ្យទៅចូលក្នុងប្រព័ន្ធ Forex-3D ដែរ តែយ៉ាងណាលោកសូមចូលរួមសោកស្តាយ និង ផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះដូចគ្នា»។
លើសពីនោះ តារាប្រុសរូបនេះក៏នឹងសហការជាមួយនឹងក្រុមភ្នាក់ងារស៊ើបអង្កេត DSI ដើម្បីចូលខ្លួនបំភ្លឺក្នុងរឿងក្តីនេះ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៣ ខាងមុខផងដែរ ហើយតារាប្រុស Film Rattapoom ក៏នៅតែអះអាងដដែលថាលោកគឺពុំបានពាក់ព័ន្ធទេ៕