Alek បកស្រាយហើយ ក្រោយអ្នកគាំទ្រសង្ស័យថាមានបញ្ហាជាមួយតេជគុណ Boy និង James
ក្រៅពីឆក់បានបេះដូងអ្នកគាំទ្រតាមជាបន្តបន្ទាប់តាមរយៈស្នាដៃសម្តែងជាច្រើនហើយ សម្រាប់តារាប្រុសពីរដួង Boy និង James ក៏កំពុងតែទទួលបានការសរសើរពីអ្នកគាំទ្រមិនដាច់ពីមាត់ដែរថាជាកូនដែលកតញ្ញូដឹងគុណឪពុកម្តាយ សុខចិត្តលះបង់ការសប្បាយ និង ការងារមួយរយៈទៅបួសជាព្រះសង្ឃ។
ខណៈតារាប្រុសទាំងពីរសម្រេចចិត្តបួសនេះដែរ គេសង្កេតឃើញមានមិត្តៗជាច្រើនទៅចូលរួមពិធីបំបួសរបស់តារាប្រុសទាំងពីរ លើកលែងតែមិត្តសម្លាញ់ Alek តែប៉ុណ្ណោះ ដែលគេមិនឃើញវត្តមានទៅចូលរួម រហូតធ្វើឱ្យអ្នកគាំទ្រសង្ស័យថា Alek មានបញ្ហាជាមួយមិត្តទាំងពីរ?
បន្ទាប់ពីមហាជនកើតមានមន្ទិលសង្ស័យនេះឡើងភ្លាម Alek ក៏មិនបាននៅស្ងៀមដែរ ពោលគឺចេញមុខបកស្រាយភ្លែតថា មូលហេតុដែលលោកមិនបានទៅចូលរួមថ្ងៃមិត្តទាំងពីរបួស ដោយសារតែមិនបានរៀបតារាងការងារមុន ដោយថ្ងៃបំពេញការងារជាន់ជាមួយថ្ងៃដែលមិត្តទាំងពីរបួសទាំងអស់ ពិសេសមិត្តទាំងពីរក៏ទើបតែប្រាប់ដំណឹងដល់លោកខណៈជិតដល់ថ្ងៃបួស ហើយលោកសូមបញ្ជាក់ថា មិត្តភាពនៅដូចដើម គ្មានបញ្ហាទេ៕