រ៉េត សារីតា និង មិត្តប្រុស នាំគ្នាទៅបន្ថែមរសជាតិស្នេហ៍នៅកន្លែងអភិជនមួយ ក្នុងទឹកដីខេត្តព្រះសីហនុ
បើនិយាយពីគូស្នេហ៍បវរកញ្ញា Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា និង សង្សារជនជាតិបរទេស កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាឡើងរាល់ថ្ងៃ។
កន្លងមកគូស្នេហ៍ដ៏ស័ក្ដិសមមួយគូនេះ តែងឆ្លៀតឱកាសកាន់ដៃគ្នាដើរលេងបន្ថែមរសជាតិស្នេហ៍នៅតាមតំបន់ទេសចរណ៍នានា ទាំងក្នុងស្រុក និង ក្រៅប្រទេស ដែលបង្ហាញពីចំណងស្នេហ៍រវាងពួកគេទាំងពីរ កាន់តែល្អូកល្អិនជាងស្ករតាំងម៉ែទៅទៀត។
ថ្មីៗនេះ រ៉េត សារីតា និង មិត្តប្រុសរូបសង្ហា បានធ្វើឱ្យអ្នកគាំទ្រ Single ជាច្រើន រមួលខ្លួនចង់បានស្នេហានឹងគេទៀតហើយ ក្រោយឃើញអ្នកទាំងពីរកាន់ដៃគ្នាយ៉ាងស្អិត ទៅសម្រាកលម្ហែកាយនៅរីសតលំដាប់អភិជនមួយកន្លែងស្ថិតនៅខេត្ត ព្រះសីហនុ ថតរូបស្វីតៗ បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ដូចជាការសាកថ្មឱ្យចំណងស្នេហ៍កាន់តែរឹងមាំល្អូកល្អិនថែមមួយកម្រិតទៀត៕