ចូលវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី កាន់តែខ្ញង់ ចាយរាង Goal ចេញរន្ធផ្ចិតយ៉ាងស្រស់ស្អាត នៅសមុទ្រ
នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រតារាស្រី រចនា រ៉ាវ៉ាឌី ច្បាស់ជាបានជ្រាបហើយថាជាថ្ងៃកំណើតគម្រប់វ័យ ២៣ ឆ្នាំ របស់នាង។ បើទោះជាមិនទាន់បង្ហើបថានឹងរៀបចំកម្មវិធីជប់លៀងក៏ពិតមែន តែកាលពីសប្តាហ៍មុនអ្នកគាំទ្ររបស់កញ្ញា រចនា រ៉ាវ៉ាឌី បានរៀបចំកម្មវិធី Surprise នាងរួចរាល់ហើយ។
ងាកទៅកាន់តារាសម្តែងស្រីស្រស់សោភា រចនា រ៉ាវ៉ាឌី វិញ គ្រាន់តែចូលវ័យ ២៣ ឆ្នាំភ្លាម មហាជនកាន់តែលាន់មាត់សរសើរពីរូបសម្រស់របស់នាងថាកាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនោះ អ្នកគាំទ្រកាន់តែភ្លឹកភ្នែកនឹងរូបភាពជាច្រើនសន្លឹក ដែលតារាស្រីរូបនេះបានបង្ហោះឡើងស្របពេលកំពុងដើរកម្សាន្តនៅឯមាត់សមុទ្រ។
ក្រឡេកទៅមើលផេកហ្វេសប៊ុករបស់កញ្ញា រចនា រ៉ាវ៉ាឌី បានបង្ហោះរូបក្នុងឈុតប៊ីគីនី បញ្ចេញរន្ធផ្ចិត និង ឈុតរ៉ូបវែងពណ៌ខ្លាញ់ក្តាមចេញសាច់សខ្ចី ធ្វើឱ្យមហាជនសរសើរនាងយ៉ាងខ្លាំងថាពិតជាមានរាង Goal ដែលនារីៗប្រាថ្នាចង់បានទៀតផង៕