ស្អាតខ្លាំង! ជាច្រើនសន្លឹករបស់ គង់ ចាន់ស្រីមុំ ក្នុងរូបភាពជាតុក្កតា «Barbie» កំពុងផ្ទុះល្បីទៀតហើយ
ដូចមហាជនបានជ្រាបមកហើយថា ស្របពេលដែលខ្សែភាពយន្តតុក្កតាដ៏ល្បី «Barbie» បានយកមកផលិតជារឿងសម្តែងដោយមនុស្ស និង កំពុងចាក់បញ្ចាំងក្នុងខ្សែភាពយន្តក្នុងប្រទេសកម្ពុជានោះ អ្នកគាំទ្រក៏បានឃើញមានតារាៗច្រើនកំពុងចាប់អារម្មណ៍ និង តែងខ្លួនជាតួអង្គតុក្កតានេះ បង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ផងដែរ។
តួយ៉ាងក្រឡេកទៅមើលតារាស្រីអភិជន អ្នកនាង គង់ ចាន់ស្រីមុំ ក៏ដូចគ្នាដែរ ដោយកាលពីពេលថ្មីៗកន្លងទៅ អ្នកនាងក៏បានបង្ហាញរូបជាច្រើនសន្លឹកតែងតួជាតួអង្គ Barbie រីឯស្វាមីរបស់អ្នកនាង គឺលោក គឹម សីហា ក៏តែងជាតួអង្គ Ken។
យ៉ាងណា ថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថតជាច្រើនសន្លឹកបន្ថែមទៀតហើយ ក្នុងឈុតផ្សេងៗគ្នាជាច្រើនជាតួអង្គ Barbie ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរយ៉ាងខ្លាំង។
លើសពីនោះ មហាជនក៏បានលាន់មាត់លើកឡើងថា តារាស្រីអភិជនខាងលើនេះ ពិតជាហ៊ានចំណាយលុយច្រើនក្នុងការទិញឈុតជាច្រើនមកតែងតួឱ្យមើលទៅឱ្យដូចនឹងតុក្កតា Barbie ព្រមទាំងបានយកឡានរបស់ខ្លួនទៅបិទ Sticker ឱ្យដូចឡានរបស់តុក្កតាក្នុងសាច់រឿងទៀតផង៕