កូនទើបអាយុ ៤ ថ្ងៃ ប៉ាៗថ្មីថ្មោង ចេន ពកូនឡើងទំនង ថែមរំលេចសារយ៉ាងចាក់ដោត
បើគិតមកដល់ពេលនេះ រយៈពេល ៤ ថ្ងៃ មកហើយ ដែលតារាចម្រៀង Original Song លោក ចេន និង ភរិយា បានឃើញមុខទាយាទស្នងត្រកូលដំបូង ក្រោយពីរង់ចាំអស់ជាច្រើនខែ ដោយភរិយាលោកបានសម្រាលនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
ក្នុងនោះ កាលពីថ្ងៃភរិយាសម្រាលកូនដំបូង លោក ចេន ក៏បានបញ្ជាក់ដែរថា តំណក់ឈាមនៃចំណងអាពាហ៍ពិពាហ៍របស់លោកជាកូនប្រុស រីឯឈ្មោះវិញប៉ាម៉ាក់វ័យក្មេងរូបនេះ ក៏បានដាក់ឈ្មោះឱ្យយ៉ាងពីរោះថា «ចេន ម៉ាវីន»។
ងាកទៅកាន់ប៉ាៗថ្មីថ្មោង លោក ចេន ឯនោះវិញ ក្រោយពីកូនប្រុសដំបូងសម្រាលភ្លាម មហាជនសង្កេតឃើញថា លោកហាក់រំភើបចិត្តបង្ហាញអារម្មណ៍រីករាយ ព្រមទាំងបំពេញតួនាទីជាប៉ាៗយ៉ាងល្អ ដោយទើបក្លាយជាប៉ាគេសោះ លោក ចេន លើកបីថ្មមកូនប្រុសយ៉ាងទំនង ពោរពេញដោយភាពកក់ក្តៅ។
លើសពីនោះ កូនប្រុសឃើញពន្លឺព្រះអាទិត្យទើបបាន ៤ ថ្ងៃ លោក ចេន បានបង្ហោះសារបង្ហាញពីជីវិត បន្ទាប់ពីថែមសមាជិកថ្មីចូលក្នុងគ្រួសារថា៖ «គ្មាន MV គ្មានថតស្ប៉តសម្តែងដ្រាម៉ាស្អីទេ គឺជីវិតពិត! តែខ្លាំង គឺខ្លោចហើយ»៕