មិនទុកក្នុងចិត្តទៀត! ឌី សូនិត្តា ពន្លះមិត្តភាពកេងប្រវ័ញ្ចញើសឈាមនាង រាប់អានដោយសារលុយ
កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រី ឌី សូនិត្តា ច្បាស់ជាធ្លាប់បានជ្រាបខ្លះមកហើយ ពីរឿងរ៉ាវជាច្រើនក្នុងជីវិតរបស់នាង ដែលទទួលរងនូវភាពលំបាកមួយចំនួន។ ក្នុងនោះ ក្រោយសម្រាលបានកូនស្រីមួយរូបហើយ ឌី សូនិត្តា ក៏កាន់តែក្លាយទៅជាស្ត្រីមួយរូបរឹងមុំាជាងមុនទៅទៀត ដោយនាងកាន់តែជោគជ័យលើវិថីសិល្បៈផង មុខរបរកស៊ីផង និង ជា Single Mom ផង។
យ៉ាងណា ថ្មីៗនេះ ស្រាប់តែអ្នកនាង ឌី សូនីត្តា បានបង្ហោះសារមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ពីមិត្តភាពរាប់អានដោយសារលុយ និង កេងប្រវ័ញ្ចរូបនាងជាដើម។
អ្នកនាង ឌី សូនីត្តា បានរៀបរាប់ថា ៖ «មិត្តភាព ដែលរាប់អានដោយសារតែលុយ វាមិនមានតម្លៃនោះទេ។ ខ្ញុំស្រឡាញ់ការងារ ខ្ញុំស្រឡាញ់មិត្តភក្តិ តែខ្ញុំក៏នឹងមិនលើកលែងទោសដល់អ្នកដែលយកមិត្តភាពមកកេងប្រវ័ញ្ចញើសឈាមខ្ញុំ។ មេរៀនច្រើនគួរសម និង លែងមេត្តាបន្តទៀត! ខ្ញុំស្រឡាញ់ ខ្ញុំនឹងការពារ តែបើខ្ញុំស្អប់អ្នកឯងទៅតាមយថាកម្មចុះ»៕