ឃ្យូតណាស់! ចេន បញ្ចេញរូបកូនដំបូងហើយជាកូនប្រុស មុខមាត់គួរឱ្យក្នាញ់ណាស់ ឯឈ្មោះក៏ពីរោះដែរ
បន្ទាប់ពីរងចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ ទីបំផុត តារាចម្រៀងប្រុស ចេន បានឃើញមុខកូនដំបូងហើយ ពោលគឺ ភរិយារបស់តារាចម្រៀងរូបនេះ បានសម្រាលកូន ដែលជាកូនប្រុសដោយសុវត្ថិភាពហើយនៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។
ក្នុងនោះ មើលទៅមុខមាត់កូនប្រុសដំបូងរបស់តារាចម្រៀងប្រុស ចេន ពិតជាគួរឱ្យស្រឡាញ់ខ្លាំង ជាងនេះទៅទៀត គឺពួកគេបានដាក់ឈ្មោះឱ្យកូនប្រុសយ៉ាងពីរោះ ដោយមានឈ្មោះថា «Chen Marvin»។
បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះ បានបង្ហោះសារបង្ហាញពីអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយពីបានឃើញុមុខកូនប្រុសដំបូង ដែលរៀបរាប់ថា ៖ «21/07/2023 សំឡេងមួយនោះដែលធ្វើឱ្យខ្ញុំទប់ទឹកភ្នែកមិនបាន Marvin កូន…» ព្រមទាំងបានសរសរសារភ្ជាប់ជាមួយរូបជាច្រើនសន្លឹកទៀតថា ៖ «21/07/2023… Chen Marvin ខ្ញុំបាទនឹងក្រុមគ្រួសារសូមអរគុណលោកគ្រូអ្នកគ្រូពេទ្យដែលបានយកចិត្តទុកដាក់យ៉ាងសកម្មទៅលើសេវាថែទាំងភរិយានឹងកូនប្រុសរបស់ខ្ញុំបានយ៉ាងល្អ ជាពិសេសសូមអរគុណដល់មន្ទីរពេទ្យអន្តរជាតិ Orienda International Hospital – មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាទីទុកចិត្តសម្រាប់សុភមង្គលគ្រួសារតូចរបស់ខ្ញុំ»។
ទន្ទឹមនឹងនោះ មហាជន ក៏ដូចជាមិត្តភក្ដិក្នុងសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិចូលរួមអបអរសាទរដល់តារាចម្រៀងប្រុសរូបនេះ និង ភរិយា ដែលទើបតែទទួលបានសមាជិកថ្មីយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕