លឿនដូចផ្លេកបន្ទោរ! ទើបប្រកាសបែកពីស្វាមីបានប៉ុន្មានថ្ងៃ ឥលូវផ្អើលថា Ariana មានសង្សារថ្មីហើយ
បើតាមរបាយការណ៍ព័ត៌មានថ្មីមួយ បានលើកឡើងថា តារាចម្រៀងស្រី Ariana Grande បច្ចុប្បន្ន កំពុងមានទំនាក់ទំនងស្នេហាគ្នា ជាមួយមិត្តរួមអាជីព Ethan Slater។
តាមឱ្យដឹង តារាចម្រៀងស្រីវ័យ ៣០ ឆ្នាំរូបនេះ បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមីរបស់នាង Dalton Gomez កាលពីដើមសប្ដាហ៍កន្លងទៅ ក្រោយរួមរស់នឹងគ្នាបាន ២ ឆ្នាំ។ យ៉ាងណាមិញ តារាទាំង ២ រូបនេះ ក៏ត្រូវបានទម្លាយដែរថា ពួកគេ បានបែកគ្នាតាំងពីខែមករា មកម្ល៉េះ។
តាមប្រភពពីសារព័ត៌មាន TMZ បានឱ្យដឹងថា តារាស្រី Ariana និង តារាប្រុស Ethan ដែលជាដៃគូសម្ដែងរឿងជាមួយគ្នា បានចាប់ផ្ដើមទាក់ទងស្នេហាគ្នា អំឡុងពេលថតរឿងនោះ។ គួរឱ្យដឹងថា តារាប្រុស Ethan បានរៀបការជាមួយតារាចម្រៀង Lilly Jay កាលពីឆ្នាំ ២០១៨ ដោយទទួលបានកូនប្រុសម្នាក់ជាចំណងដៃកាលពីឆ្នាំទៅ។ ចំពោះការទាក់ទងជាមួយតារាចម្រៀង Ariana Grande នេះ គឺចាប់ផ្ដើមឡើង ក្រោយលោកចែកផ្លូវគ្នាជាមួយគូស្នេហ៍ចាស់៕