ម្តាយណាមិនរំភើប! កូនស្រីទី ២ គង់ សុជាតិ ត្រួសៗបានមេដាយមាស ៩ ពីការប្រកួតនៅកូរ៉េ
ថ្មីៗនេះ មហាជនអ្នកគាំទ្រពិធីការិនី គង់ សុជាតិ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីអ្នកនាងបានបង្ហោះរូបភាពនៅឯប្រទេសកូរ៉េជាមួយកូនស្រីទី ២ ដែលកំពុងតែចូលរួមការប្រកួតក្នុងកម្មវិធី WSC Seoul Global Round 2023 នៅឯប្រទេសកូរ៉េ។
ក្នុងនោះ អ្នកនាង គង់ សុជាតិ បានឱ្យដឹងថា កូនស្រីរបស់ខ្លួនគឺកញ្ញា Nimo បានទទួលមេដាយចំនួន ៩ ហើយ បើគិតពីថ្ងៃប្រកួតមកដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣។
សារនោះ អ្នកនាង គង់ សុជាតិ បានរៀបរាប់ថា ៖ «មានមោទកភាពណាស់ ដែលកូនស្រីរបស់ម្តាយជាក្មេងស្រីដែលពូកែ ហើយឆ្លាត។ លើកនេះមកដល់ប្រទេសកូរ៉េក្នុងកម្មវិធីប្រកួត WSC Seoul Global Round 2023 ទទួលបានមេដាយ ៩ ហើយ។ នៅមានបន្តទៀត សូមពាក្យជូនពរម្នាក់មួយមកអ៊ំពូមីងទាំងអស់គ្នា»។
ក្រោយពីឃើញពីភាពជោគជ័យ និង វ័យឆ្លាតរបស់កូនស្រីទី ២ អ្នកនាង គង់ សុជាតិ បែបនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានចូលទៅបញ្ចេញមតិកោតសរសើរ ថាវ័យត្រឹម ១៨ ឆ្នាំ តែ Nimo មានចំណេះដឹងល្អយ៉ាងនេះហើយ។ ជាងនេះទៅទៀត មហាជណក៏បានបន្តជូនពរដល់ Nimo ក្នុងការប្រកួតវគ្គក្រោយៗទៀតផង៕