ខឹងចិត្តអ្នកគាំទ្រថាស្អាតតែរូបតែគ្មានអនាម័យ ពេលនេះ Pat ជះលុយខ្ទង់ម៉ឺនដុល្លារធ្វើផ្ទះបាយថ្មី មើលទៅស្អាតភ្លឹង
បើនិយាយពីតារាសម្ដែងស្រីស្រស់ Pat Napapa នរណាៗក៏ដឹងថាអ្នកមេម៉ាយរូបនេះជាតារាស្រីសម្បូរស្នេហ៍ ពោលគឺនាងតែងបែកពីសង្សារមួយ ហើយស្រវាបានសង្សារថ្មីមួយទៀតភ្លាមៗ មិនប្រើពេលខូចចិត្តយូរទេ រហូតមហាជនដាក់រហស្សនាមឱ្យថា មេម៉ាយ 8G ដែលមានន័យថា នាងជាមនុស្សរហ័សក្នុងរឿងស្នេហាជាងសេវាទូរសព្ទ 8G ទៅទៀត។
បច្ចុប្បន្នអ្នកមេម៉ាយកូន ១ រូបស្រស់ Pat កំពុងតែមានទំនាក់ទំនងផ្អែមល្ហែមជាមួយនឹងបុរសវ័យក្មេងម្នាក់ ដែលមានអាយុប្អូននាងដល់ទៅ ១៤ ឆ្នាំឯណោះ។ ដ្បិតថាមេម៉ាយមែន តែបើមើលសម្រស់ Pat វិញ នៅតែស្រស់ស្អាតឆើតឆាយមិនចាញ់អ្នកនៅទំនេរឡើយ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែ Pat ផ្ទុះការរិះគន់ឥតសំចៃមាត់ក្រោយរូបនាងបានបង្ហោះវីដេអូចូលផ្ទះបាយធ្វើម្ហូប ហើយគេឃើញថាសភាពផ្ទះបាយគគ្រិច គ្មានអនាម័យ។ គ្រាន់តែឃើញរូបភាពកខ្វក់បែបនោះ មហាជនមួយចំនួនធំបានរិះគន់ទៅ Pat ថាជាមនុស្សគ្មានអនាម័យល្អតែរូបឆោម តែផ្ទះបាយក៏ពុំសម្អាតឱ្យបានស្អាត។
ងាកមកមើល Pat វិញ ក្រោយពីមានការតិះដៀលពីមហាជនថាគ្មានអនាម័យ ស្រាប់តែស្រីស្រស់រូបនេះចាយលុយ ជិត ២ ម៉ឺនដុល្លារដើម្បីរៀបផ្ទះបាយថ្មីយ៉ាងស្រស់ស្អាត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គេឃើញតារាស្រី Pat បានទិញចង្រ្កាន និង សម្ភារផ្ទះបាយថ្មីៗ ដែលធ្វើឱ្យមហាជនឃើញហើយកោតសរសើរ។ លើសពីនោះ Pat ក៏បានអរគុណអ្នកដែលរិះគន់នាងដែរ ព្រោះដោយសារការិះគន់នោះឯងទើបធ្វើឱ្យនាងមានថ្ងៃនេះ៕