ប៉ុន្មានសន្លឹកពី ជី ដេវីត ជះភាពសង្ហាគួរឱ្យស្រឡាញ់ខ្លាំង ផ្ទុះចែករំលែកពេញហ្វេសប៊ុក
មហាជនអ្នកគាំទ្ររបស់តារាចម្រៀងរ៉េប ជី ដេវីត បានជ្រាបហើយពីជីវិតឯកជនរបស់លោក ស្របពេលកំពុងជោគជ័យលើវិថីសិល្បៈកាន់តែខ្លាំង គេសង្កេតឃើញលោករស់នៅកាន់តែហាយសូរ ប្រើប្រាស់របស់ទំនើបប្រ៊េនៗមានតម្លៃថ្លៃៗ ជាមួយនឹងស្ទីលលេងខ្លួនដ៏ស្រស់សង្ហាទាំងការឡើងឆាកប្រគំតន្ដ្រី និង ទៅណាមកណាប្រចាំថ្ងៃចាយជីវិតបែបអភិជនខ្លាំង។
ម្យ៉ាងវិញទៀត តារាចម្រៀងដ៏ល្បីរូបនេះមិនត្រឹមតែធ្វើឱ្យមហាជនចាប់អារម្មណ៍ពីស្ទីលលេងខ្លួនយ៉ាងហាយសូរនោះទេ រីឯរបស់ប្រើប្រាស់ប្រចាំថ្ងៃ និង សម្រាប់បំពេញការងាររបស់លោកសុទ្ធសឹងម៉ាកល្បីតម្លៃថ្លៃ ដែលរាល់រូបភាពបង្ហាញលើបណ្ដាញសង្គមជះភាពស្រស់សង្ហាស្ទីលទាក់ទាញ ធ្វើឱ្យមហាជនតែងសរសើរពីរូបសម្រស់ដ៏ស្រស់សង្ហារបស់លោក។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងរ៉េប ជី ដេវីត កំពុងឆក់ការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពប៉ុន្មានសន្លឹក ដែលលោកបានថតខណៈចូលរួមកម្មវិធី Fan Meeting កាលពីកន្លងទៅ ជះភាពសង្ហា និង ស្ទីលថតគួរឱ្យស្រឡាញ់ខ្លាំង ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយពាក្យសរសើរពីរូបសម្រស់ដ៏សង្ហាទាក់ទាញនេះផងដែរ៕