ប្អូនប្រុស Bitoey ពោលយ៉ាងរំជួល អាណិតក្មួយស្រីតូចត្រូវរស់នៅគ្មានភាពកក់ក្តៅពីឪពុកម្តាយ ដែលកំពុងជាប់ពន្ធនាគារ
មហាជនប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវតារាស្រី Bitoey ពោលគឺប៉ុន្មានខែមកនេះនាង និង ស្វាមីមិនបានរស់នៅជុំគ្រួសារ និង កូនស្រីតូចទៀតឡើយ បន្ទាប់ពីរងការចោទប្រកាន់ពីបទឆបោក Forex3D ត្រូវជាប់ពន្ធនាគារបណ្តោះអាសន្នរហូតស៊ើបដឹងការពិត។
អ្វីដែលមហាជនស្រណោះបំផុតនោះ ខណៈ Bitoey និង ស្វាមីចូលពន្ធនាគារមិនប៉ុន្មានថ្ងៃ ស្រាប់តែប្អូនថ្លៃដែលជាសមាជិកគ្រួសាររបស់នាងម្នាក់ បានស្លាប់បាត់បង់ជីវិតដោយគ្មានថ្ងៃត្រឡប់ ដែលហេតុការណ៍មួយនេះពិតធ្វើឱ្យគ្រួសារតារាស្រី Bitoey តក់ស្លុតខ្លាំងស្ទើរមិនអាចទទួលបាន។
ក្រោយឃើញគ្រួសារតារាស្រី Bitoey បានជួបរឿងបែបនេះ មានមហាជនមិនតិចនោះទេបានបង្ហោះសារលើកទឹកចិត្ត ពិសេសលើកទឹកចិត្តដល់ប្អូនប្រុសរបស់ Bitoey ដែលត្រូវបាត់បង់គូស្នេហ៍ ហើយ ឃ្លាតពីបងស្រី ត្រូវចិញ្ចឹមក្មួយស្រីម្នាក់ឯង។ បើងាកមកមើលប្អូនប្រុស Bitoey បើទោះបីជាជួបទុក្ខក៏មិនបាក់ទឹកចិត្តដែរ ដោយបានដឹកដៃក្មួយស្រីធ្វើបុណ្យដាក់បាត និង បង្ហោះរូបជាមួយក្មួយស្រី ដោយភ្ជាប់ជាមួយខេបសិនថា ៖ «២ ខែហើយ ដែលក្មួយបានឃ្លាតឆ្ងាយពីឪពុកម្តាយ ពូនឹងមើលថែក្មួយឱ្យបានល្អបំផុត លុះត្រាក្មួយបានរស់នៅជួបជុំគ្រួសារឪពុកម្តាយរបស់ក្មួយវិញ»៕