
បច្ចុប្បន្ននេះ អតីតកីឡាការិនីហែលទឹកជម្រើសជាតិដ៏ឆ្នើម កញ្ញា ហែមថុន វិទិនី បានក្លាយជាគ្រូបង្ហាត់ហែលទឹកដល់យុវជន និង អ្នកដែលចង់ចេះហែលទឹក ចង់មានសុខភាពល្អ ចង់មានកាយសម្បទាល្អមាំមួនក្នុងកីឡាមួយនេះ ដោយកញ្ញាមានក្លឹបហែលទឹកផ្ទាល់ខ្លួនមានឈ្មោះថា «Hem Thon Swimming Club»។
ដោយឡែកថ្មីៗនេះ អ្នកគ្រូបង្រៀនហែលទឹករូបស្រស់ វិទិនី បានធ្វើឱ្យមហាជនអ្នកគាំទ្រនាងមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីកញ្ញាបង្ហោះរូបថតថ្មីៗប៉ុន្មានប៉ុស្ដិ៍នៅលើគណនីហ្វេសប៊ុក បង្ហាញពីទម្រង់មុខមាត់ប្លែកខ្លាំងមើលសឹងមិនចង់ស្គាល់ បន្ទាប់ពីជីវិតស្នេហាជួបតែរឿងខកចំណងច្រើនលើកច្រើនសា។

រូបថតដែលមហាជនអ្នកគាំទ្ររបស់ វិទិនី កំពុងផ្ទុះការចាប់អារម្មណ៍នោះ គឺក្រោយឃើញទម្រង់បបូរមាត់របស់កីឡាការិនីហែលទឹករូបនេះ មានរូបបេះដូងប្លែកពីមុខមាត់របស់នាងពីមុន ទំនងជាកញ្ញាបានវះកាត់កែបបូរមាត់ទៅជារាងបេះដូង។
ក្រៅពីបង្ហាញសម្រស់ថ្មី ហែមថុន វិទិនី ក៏បានសរសេរ Caption យ៉ាងចាក់ដោតថា ៖ «ការឈឺចាប់អាចធ្វើឱ្យខ្ញុំដួលបាន តែមិនអាចឱ្យខ្ញុំនៅចំណុចនោះរហូតទេ ក៏អរគុណដែលធ្វើឱ្យខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង អាចបានឡើងមកដល់ចំណុចថ្មីខ្ពស់ជាងមុន អាចមើលឃើញកាន់តែច្បាស់ ស្គាល់កាន់តែច្រើន កាន់តែចង់នៅស្ងៀមស្ងាត់»៕
