ស្នេហ៍ពិតមិនគិតមានក្រ! អៀ ម៉េងលិ ទទួលកាដូថ្ងៃកំណើតពីគូស្នេហ៍ជាកាបូបម៉ាកល្បី ២ ហើយមួយៗមានតម្លៃខ្ទង់ពាន់ដុល្លារ
ចំពោះចំណងស្នេហ៍រវាងតារាសម្ដែងស្រីសាច់សខ្ចី អៀ ម៉េងលិ និង សង្សាររូបសង្ហាឈ្មោះ Royce Hy បានក្លាយជាគូស្នេហ៍ដែលឆក់បានការចាប់អារម្មណ៍តាមដានខ្លាំងពីមហាជន ជាមួយនឹងជីវិតស្នេហាដ៏ផ្អែមល្ហែមតែងស្ដែងលើបណ្ដាញសង្គមពីក្ដីស្រឡាញ់យ៉ាងមានក្ដីសុខ ធ្វើឱ្យអ្នកគាំទ្រសរសើរ និង បង្ហាញចិត្តលួចច្រណែនចំពោះចំណងស្នេហ៍ថ្មីថ្មោងរបស់នាង។
ជាក់ស្ដែង ថ្មីៗនេះ ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាស្រីរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញនាងបង្ហាញកាដូយ៉ាងរំភើបពីគូស្នេហ៍សម្រាប់ថ្ងៃខួបកំណើតរបស់នាង ដែលជាកាដូកាបូបស្ពាយម៉ាកល្បី ២ មានតម្លៃសរុបជាងខ្ទង់ម៉ឺនដុល្លារឯណោះ។
កាបូបស្ពាយទាំង ២ នេះដែរ តាមរយៈការបង្ហាញវិក័យបត្រលើ Story ហ្វេសប៊ុករបស់ អៀ ម៉េងលិ បានឱ្យដឹងថាជាកាបូបម៉ាកល្បី DIOR ប្រភេទ MEDIUM DIOR BOOK TOTE មានតម្លៃ ៥២០០ ដុល្លារ និង ប្រភេទ MEDIUM LADY DIOR BAG មានតម្លៃ ៦៥០០ ដុល្លារ។ ក្នុងនោះ ស្រីស្អាត អៀ ម៉េងលិ ក៏បានសរសេរសារភ្ជាប់ជាមួយរូបភាពកាបូបនោះថា ៖ «Gifts my birthday @royce hy»៕