ទោះប្តីដឹងខ្លួនមែន តែនៅថ្ងៃខួបស្នេហ៍ ៣ ឆ្នាំ ភរិយា S Kantapong បានត្រឹមពោលពាក្យយ៉ាងរំជួលចិត្តនេះ
ចាប់តាំងពីថ្ងៃប្រកាសថា S Kantapong ដឹងខ្លួនមកទល់ពេលនេះ មហាជនហាក់នៅមិនទាន់អស់បារម្ភពីសុខភាពតារាប្រុសរូបនេះនៅឡើយទេ ពោលគឺអ្នកគាំទ្រនៅតែចង់ដឹងជានិច្ច ព្រោះមួយរយៈចុងក្រោយនេះស្ងាត់ដំណឹង S Kantapong ឈឹងមិនមានដំណឹងឡើយថាសុខភាពតារាប្រុសរូបនេះយ៉ាងណាហើយនោះ។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនកំពុងតែចង់ដឹងពីសុខទុក្ខ បើងាកមកមើលភរិយារបស់ S Kantapong មិនបានបង្ហើបដំណឹងអ្វីពីស្វាមីទៀតឡើយ តែបានត្រឹមបង្ហោះរូបភាពចាស់ៗភ្ជាប់ជាមួយសារយ៉ាងចាក់ដោតនៅក្នុងថ្ងៃគម្រប់ខួបស្នេហ៍របស់នាង និង ស្វាមី កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅតែប៉ុណ្ណោះ។
ក្នុងនោះ នាងបានបង្ហោះថា ៖ «ថ្ងៃនេះជាថ្ងៃគម្រប់ខួបស្នេហ៍ ៣ ឆ្នាំរបស់យើង ហើយអូនដឹងថាវាជាឆ្នាំដែលលំបាកបំផុតសម្រាប់គូយើង អូនមិនអាចសូម្បីតែអធិប្បាយនូវពាក្យដែលចង់និយាយ តែអូនចង់ប្រាប់បងថា អូនមានមោទកភាពណាស់ដែលបានបងជាស្វាមី ព្រោះបងស៊ូដើម្បីគ្រួសារយើងច្រើនណាស់ អូនសន្យាថានឹងនៅក្បែរបង ធ្វើអ្វីៗដើម្បីបងទៅតាមអ្វីដែលអូនអាចធ្វើបាន យើងនឹងឆ្លងឧបសគ្គនេះជាមួយគ្នាណាប្តីសម្លាញ់»៕