ពុ-ទ្ធោអើយ! សូ ដានីតា ផុងខ្លួននឹងបញ្ហាតុងទីន គ្រាន់តែលុយធានាជិត ១ លានដុល្លារ
បើនិយាយដល់រឿងអាស្រូវជំពាក់បំណុលរបស់តារាសម្ដែង សូ ដានីតា ប្រិយមិត្តភាគច្រើនដែលនិយមតាមដានពីជីវិតឯកជនរបស់តារាស្រីរូបនេះ បានជ្រាបហើយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សូ ដានីតា រងថ្មបាក់រឿងលុយតុងទីន កូនយកលុយរត់គេចខ្លួនបាត់ស្រមោលរាប់ម៉ឺនដុល្លារ ធ្វើឱ្យនាងវ័ណ្ត-ក ត្រូវចេញសងឱ្យកូនៗផ្សេងទៀត។
មកដល់ពេលនេះ សូ ដានីតា នៅតែផុងខ្លួនក្នុងរឿងអាស្រូវជំពាក់បំណុលតុងទីន មិនទាន់ធូរស្រាលនៅឡើយ ហើយបើតាមនាងបង្ហើបថ្មីៗនេះ លុយដែលជាប់ជំពាក់វាក់វិននោះ មានចំនួនរហូតដល់ទៅជិត ១ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
ដ្បិតថាពេលនេះ សូ ដានីតា ត្រូវងើបឈរតតាំងនឹងបញ្ហាតែម្នាក់ឯង ជាមួយនឹងចំនួនទឹកលុយដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្ដែតារាស្រីរូបនេះ បានអះអាងថា នាងមានកូនប្រុសម្នាក់ គឺជាកម្លាំងចិត្តដ៏មោះមុតបំផុតថា ៖ «គាត់ជាកម្លាំងចិត្ត! មានគាត់ម្នាក់ ធ្វើឱ្យខ្ញុំខំជម្នះ នៃរឿងធានាលុយតុងទីនជិត ១ លាន$$$»៕