(វីដេអូ) ជះសម្រស់ណាស់! Coach ទាំង ៤ លេងស្ទីល Fashion យប់មិញ អ្នកគាំទ្រចាប់ចិត្តព្រាត
នៅរាត្រីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ The Battles សប្ដាហ៍ទី ១ មហាជន ជាពិសេសអ្នកតាមដានគាំទ្រកម្មវិធីលំដាប់ពិភពលោកនេះ មិនត្រឹមចាប់អារម្មណ៍ចំពោះបេក្ខភាពប្រឡងចម្រៀងនីមួយៗនោះទេ តែពួកគេហាក់ចាប់អារម្មណ៍ និង លាន់មាត់សរសើរខ្លាំងចំពោះគណៈកម្មការទាំង ៤ រូប ខណៈបានឃើញបង្ហាញខ្លួននៅសប្ដាហ៍នេះក្នុងឈុតសម្លៀកបំពាក់យ៉ាងទាក់ទាញ។
ក្នុងនោះ កំពូលតារាចម្រៀងទាំង ៤ រូប បានតុបតែងខ្លួន និង ស្លៀកឈុតលេងស្ទីលបែប Fashion ដែលម៉ូដ និង ពណ៌ខុសៗគ្នាសុទ្ធសឹងតែទាក់ទាញ បូកផ្សំនឹងរូបសម្រស់ដ៏ផូរផង់របស់អ្នកទាំង ៤ ធ្វើឱ្យជះសម្រស់ឡើងឆ្វាចលេចធ្លោខ្លាំងលើឆាករៀងៗខ្លួន។
ទន្ទឹមនឹងការបង្ហាញខ្លួនរបស់គណៈកម្មការទាំង ៤ រូប លើឆាកប្រឡងចម្រៀងយប់មិញនេះ ក៏ត្រូវបានមហាជនអ្នកគាំទ្រធ្វើការចែករំលែកលើបណ្ដាញសង្គមភ្ជាប់នឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់ជាមួយរូបសម្រស់ ក៏ដូចជាឈុតដ៏ទាក់ទាញ់របស់អ្នកទាំង ៤ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖