ផ្អើលអ្នកគាំទ្រ! លីវ ជីលី ស្រាប់តែលើកឡើងបែបនេះ ហើយឈានដល់ប្រើពាក្យស្បថ ក្រោយប្រកួតចប់បាន ២ ថ្ងៃ
បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងកន្លះខែមក នៅទីបំផុតកម្មវិធីប្រកួត Miss Supranational ឆ្នាំ ២០២៣ បានរកឃើញម្ចាស់មកុដថ្មីហើយ នោះគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Ecuador នាង Andrea Aguilera ដែលធ្លាប់ទទួលបានមកុដលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand International 2021 នៅប្រទេសថៃ។
ដោយឡែក ងាកមកមើលបវរកញ្ញាខ្មែរវិញ បានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង ដោយកញ្ញា លីវ ជីលី ពុំអាចឈានជើងចូលដល់ Top កំពូលណាមួយឡើយក្នុងការប្រកួតនោះ។ យ៉ាងណាក៏ដោយ ទោះបីកញ្ញា លីវ ជីលី ពុំអាចទទួលបានជោគជ័យលើឆាកអន្តរជាតិក៏ពិតមែន តែមហាជននៅតែគាំទ្រ និង សរសើរនូវភាពតស៊ូ ការតាំងចិត្តរបស់នាងខ្លាំង ព្រោះនាងបានធ្វើអស់ពីសមត្ថភាពហើយ។
ទោះបីមានអ្នកស្រឡាញ់នាង ក្នុងនោះក៏មានអ្នកដែលពុំចូលចិត្តនាងដូចគ្នា ដោយមានមហាជនខ្លះរិះគន់នាងថាគ្មានសមត្ថភាពគ្រប់គ្រាន់ជាដើម។ ងាកទៅមើលស្រីស្រស់ លីវ ជីលី ក្រោយពីប្រកួតចប់ហើយពុំបាននាំជ័យលាភីមកជូនជាតិ នាងក៏បានសម្ដែងក្តីសោកសៅក៏ដូចជាសុំទោសដល់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ ជាពិសេស នាងបានយល់ពីវិស័យបវរកញ្ញានេះយ៉ាងច្បាស់ដោយបានលើកឡើងថា ៖ «ខ្ញុំយល់អំពីវិស័យបរវកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន ឯងខំតស៊ូចង់ងាប់ចង់រស់ហើយនេះក៏ជាលើកចុងក្រោយផងដែរ ស្បថនិយាយមែន»៕