ក្តៅគគុក! វីជេ ដាដា ប្រកាសឱ្យលោក អ៊ិន សុភិន ចូលខ្លួនដោះស្រាយបំណុល ស្រាប់តែ សុខ រ៉ាស៊ី បន្ទរផាំងៗឥតសំចៃមាត់
ជាការពិតណាស់ កន្លងមកមហាជននិយមតាមដានព័ត៌មានសិល្បៈ ច្បាស់ជាបានជ្រាបខ្លះមកហើយពីរឿងរ៉ាវរបស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ដែលត្រូវបានអ្នកសិល្បៈមួយចំនួនបានចេញមុខមកទាមទារប្រាក់ពីការងារ និង ការជំពាក់ផ្សេងៗជាច្រើន។ ក្នុងនោះក៏មានពិធីករល្បីឈ្មោះគឺ លោក សុខ រ៉ាស៊ី ក៏ធ្លាប់បានទម្លាយពីប្រាក់ដែលលោក អ៊ិន សុភិន ជំពាក់លោកប្រមាណជា ១ ម៉ឺន ៥ ពាន់ដុល្លារផងដែរ។
ក្រោយពីប្រកាសថាលោក អ៊ិន សុភិន បានជំពាក់បំណុល ហើយលោកក៏បានប្តឹងផ្តល់តាមច្បាប់រួចរាល់ហើយនោះ ស្រាប់តែនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក សុខ រ៉ាស៊ី ក៏បានបង្ហោះសាររៀបរាប់ពីរឿងលុយកាក់នោះជាថ្មី ក្រោយពីវីជេ ដាដា បានបង្ហោះវីដេអូប្រកាសឱ្យលោក អ៊ិន សុភិន ចេញមុខមកដោះស្រាយរឿងបំណុលនោះ។
សារនោះ លោក សុខ រ៉ាស៊ី បានរៀបរាប់ថា ៖ «ជនរងគ្រោះទី ៧ ហើយ ទាំងតារាសម្តែង ពិធីករ អ្នករៀបចំឆាក បុគ្គលិក គ្រូបង្វឹកបាល់ទាត់ លុយខ្ញុំ ១៥០០០$ គ្មានបានសូម្បីមួយរៀលលុយខ្មែរ ពឹងតុលាការប្រហែល ២០ ឆ្នាំ ទៀតបានៗលុយមើលទៅ! តើអ្នកណាអាចជួយបាន?»៕